អគ្គលេខាធិការ UN ថ្កោលទោសការបញ្ជូនបុគ្គលិកអង្គការសហប្រជាជាតិទៅកាន់តុលាការព្រហ្មទណ្ឌរបស់ក្រុមហ៊ួទី

2025/12/10 10:14:56 pm        92

អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសការបញ្ជូនរបស់ក្រុមហ៊ួទីនូវបុគ្គលិករបស់UN ទៅកាន់តុលាការព្រហ្មទណ្ឌពិសេសរបស់ពួកគេ។ 

អ្នកនាំពាក្យលោក Stephane Dujarric បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឃុំខ្លួនដោយបំពានជាបន្តបន្ទាប់នូវបុគ្គលិកUN ចំនួន ៥៩ នាក់ បន្ថែមពីលើអង្គការមិនមែនរដ្ឋាភិបាលរាប់សិបនាក់ សង្គមស៊ីវិល និងបុគ្គលិកបេសកកម្មការទូត»។ 

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវបានឃុំខ្លួនដោយគ្មានទំនាក់ទំនងគ្នា ដោយអ្នកខ្លះត្រូវបានឃុំខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ដោយពុំមានដំណើរការត្រឹមត្រូវណាមួយឡើយ ដែលជាការរំលោភលើច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា៖«បុគ្គលិកអង្គការសហប្រជាជាតិ រួមទាំងអ្នកដែលជាជនជាតិយេ  ម៉ែន មិនមានទោសពីដំណើរការផ្លូវច្បាប់ទាក់ទងនឹងសកម្មភាពទាំងអស់ដែលពួកគេអនុវត្តក្នុងឋានៈផ្លូវការរបស់ពួកគេ»។

អង្គការសហប្រជាជាតិអំពាវនាវឲ្យក្រុមហ៊ួទីបញ្ឈប់ការបញ្ជូននេះ និងធ្វើការដោយស្មោះត្រង់ឆ្ពោះទៅរកការដោះលែងជាបន្ទាន់នូវបុគ្គលិកដែលត្រូវបានឃុំខ្លួនទាំងអស់របស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ការទូត។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«អង្គការសហប្រជាជាតិនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រប្រជាជនយេម៉ែន និងផ្តល់ជំនួយមនុស្សធម៌តាមគោលការណ៍»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm