ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈជំរុញបរិវត្តកម្មឌីជីថល និង​ការ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ស៊ីមកាត

2025/12/10 03:23:27 pm        364

នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ លោកជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី “កិច្ចសហ​ប្រតិបត្តិ​ការ​លើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់​អត្ត​សញ្ញាណ​ស៊ីមកាត​ជាមួយ​នឹង​គណនី​ធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”។ ពិធីនេះ មានការចូលរួម​ពី​ថ្នាក់​ដឹក​នាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង​សមាគម​ធនាគារ​នៅក​ម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា ​តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និង​ភាគី​ពាក់​ព័ន្ធ ​សរុបប្រមាណ ២៥០ នាក់។

អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ ធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងនេះជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងអនុវត្តជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា និងដំណាក់កាលទី២ នឹងអនុវត្តជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀតតាមការស្ម័គ្រចិត្ត។

កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរក្នុងការសហការគ្នា ១/- ទប់ស្កាត់បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២/- ជំរុញការធ្វើបរិវត្តកម្មនិងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យធនាគារ និងវិស័យទូរគមនាគមន៍ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា “គំនិតផ្តួចផ្តើមនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណអតិថិជន បានកាន់តែប្រសើរជាងមុន។ ខ្ញុំមានក្តីសង្ឃឹម យ៉ាងមុតមាំថា បន្ទាប់ពីដាក់ចេញនូវយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់ខាងលើនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូចនៅពេលដែលមានករណីបន្លំឆបោកកើតឡើង ហើយជាមួយគ្នានេះក៏បានជួយពង្រឹងភាពជឿទុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព”។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា “ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះគឺបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់អំពើឆបោកតាមរយៈការបន្លំអត្តសញ្ញាណ។ ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ គឺជារឿងចាំបាច់ តែយើងត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបានចូលរួម។ កិច្ចការនេះ ត្រូវការពេលវេលាយ៉ាងតិច ៦ខែ មុខនឹងឈានទៅដល់ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ។ ក្រោយពីកិច្ចការនេះត្រូវបានបញ្ចប់ រាល់ស៊ីមកាតទាំងអស់នឹងមានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ដែលអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ក្នុងករណីមានអំពើឆបោកកើតឡើង និងជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ប្រព័ន្ធឌីជីថល”៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
2026/04/04 04:11:38 pm        1
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/04/04 03:17:57 pm        1
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
2026/04/04 02:28:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am