បាតុករ​ទូទាំង​ពិភពលោក​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/25 05:22:06 pm        734

ពិភព​លោក៖ ​ក្រោយ​ប្រទេស​រុស្ស៊ី​បើក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន បណ្ដា​ប្រទេស​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​នឹង​រុស្ស៊ី ឲ្យ​ពលរដ្ឋ​នាំគ្នា​ចេញ​តវ៉ា ជាក់ស្ដែង​នៅ​សហរដ្ឋអាមេរិក ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅស្ថានទូត​រុស្ស៊ី​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍។

មនុស្ស​មួយ​ក្រុម​បាន​ប្រមូល​ផ្ដុំ​គ្នានៅ​ខាងក្រៅ​ស្ថានទូត​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Santiago របស់​ប្រទេស​ឈី​លី និង​ទីក្រុង Buenos Aires របស់​ប្រទេស​អា​ហ្ស​ង់​ទីនដើម្បី​បង្ហាញ​ពី​កំហឹង​ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​កាន់​បដា និង​សញ្ញា​ផ្សេងៗនៃ​ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​សញ្ញា​បាតដៃ​ប្រឡាក់​ឈាម​លើ​មុខ​លោក Vladimi Putin​។​ នៅ​ក្នុង​ប្រទេស​លី​ទុយ​អា​នី​វិញ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ដើរ​ក្បួន​ទៅកាន់​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុង Vilnius កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​សិប​នាក់​ភាគច្រើន​មកពី​អ៊ុយ​ក្រែ​ន បាន​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង Mexico City កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ការឈ្លានពាន​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នៅ​ក្នុង​ប្រទេស​បារាំង​វិញ ក្រុម​អ្នក​តវ៉ា​ប្រហែល ១ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​វិមាន Place de la Republique ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ីចូល​អ៊ុយ​ក្រែ​ន​។

​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​វិញ មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​នានា​នៃ​រដ្ឋធានី Lisbon, Porto និង Faro កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Tbilisi របស់​ហ្ស៊​ក​ហ្ស៊ី ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ពេញទី​ក្រុងដោយ​កាន់​បដាបង្ហាញ​ការ​ខឹង​សម្បារ​ចំពោះ​លោក Putin​។ ចំណែក​នៅ​ប្រទេស​ប៊ុលហ្គារីវិញ​ មនុស្ស​រាប់​រយ​នាក់​បាន​ចេញ​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី Sofia កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ទៅនឹង​សកម្មភាព​យោធារបស់​រុស្ស៊ីទល់នឹង​អ៊ុយ​ក្រែ​នដែរ ក្រៅពី​ប្រទេស​ទាំងនោះក៏​មាន​មាន​ប្រទេស​រាប់​សិប​ទៀត​ដែរ​ ដែល​បាន​ចេញ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1111
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        557
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm