សហរដ្ឋអាមេរិកគាំទ្រជប៉ុន ក្នុងជម្លោះជាមួយចិន ជុំវិញឧប្បត្តិហេតុបញ្ចាំងរ៉ាដា

2025/12/10 10:43:11 pm        74

ជាលើកដំបូង សហរដ្ឋអាមេរិកបានរិះគន់ប្រទេសចិន ចំពោះការបញ្ចាំងរ៉ាដាសំដៅទៅលើយន្តហោះយោធាជប៉ុន អំឡុងពេលធ្វើសមយុទ្ធហ្វឹកហ្វឺន កាលពីសប្តាហ៍មុន ជាឧប្បត្តិវហេតុដែលប្រទេសជិតខាងអាស៊ីទាំង២ បានផ្តល់សាច់រឿងខុសគ្នា ស្របពេលភាពតានតឹងកើនឡើងកាន់តែខ្លាំង។

ការប្រឈមមុខដាក់គ្នា នៅជិតប្រជុំកោះ Okinawa របស់ប្រទេសជប៉ុននេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្កឲ្យមានជម្លោះជាមួយទីក្រុងប៉េកាំង កាលពីខែមុន ដោយសារការកត់សម្គាល់របស់លោកស្រី អំពីវិធីដែលទីក្រុងតូក្យូអាចនឹងឆ្លើយតប ចំពោះការវាយប្រហារដោយសន្មតរបស់ចិន លើកោះតៃវ៉ាន់។

ប្រទេសចិនអះអាងសិទ្ធិលើតៃវ៉ាន់ដែលជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយមិនបានច្រានចោលនូវការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះនេះ ដែលស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីទឹកដីជប៉ុន ហើយត្រូវបានហ៊ុមព័ទ្ធដោយផ្លូវសមុទ្រដែលទីក្រុងតូក្យូពឹងផ្អែកលើ។

ដោយសំដៅទៅលើឧប្បត្តិហេតុបញ្ចាំងរ៉ាដានេះ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារ (ទី៩ ខែធ្នូ) ថា៖ «សកម្មភាពរបស់ចិន មិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ។ សម្ព័ន្ធភាពអាមេរិក-ជប៉ុន កាន់តែរឹងមាំ និងរួបរួមគ្នាជាងពេលណាៗទាំងអស់។ ការប្តេជ្ញាចិត្តរបស់យើងចំពោះជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់យើង គឺមិនផ្លាស់ប្តូរឡើយ ហើយយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជុំវិញបញ្ហានេះ និងបញ្ហាផ្សេងទៀត»។

នាយខុទ្ទកាល័យជប៉ុន លោក Minoru Kihara បានស្វាគមន៍ ចំពោះការលើកឡើងនេះ ដោយនិយាយថា នោះ «បង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំ រវាងសហរដ្ឋអាមេរិក និងជប៉ុន»។ ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm