សម្តេចប្រធានរដ្ឋសភាស្វាគមន៍អ្នកវិនិយោគទុនបារំាងដែលគ្រោងនាំផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យមកលក់នៅកម្ពុជា

2025/12/10 03:53:55 pm        98

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោក ហ្រ្វង់ស័រ ហ្គេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ របស់លោកនៅក្នុងឱកាសនេះ។ លោកនាយកក្រុមហ៊ុន បានបង្ហាញក្តីរីករាយ និងអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងបានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ហ្រ្វង់ស័រ ហ្គេស ក៏បានចួលរួមសម្តែងការសោកស្តាយ និងក្តីកង្វល់ជាខ្លំាងជាមួយសម្តេចប្រធាន ក៏ដូចជាមួយពលរដ្ឋកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យមានបាត់បង់ជីវិត បង្កផលលំបាកយ៉ាងធ្ងន់ធ្ងរ និងខូចខាតជាច្រើន ដល់ពលរដ្ឋកម្ពុជា។ លោក ហ្រ្វង់ស័រ ហ្គេស មានការជឿជាក់ថា ជ័យជំនះនឹងផ្តល់ជូនអ្នកស្លូតត្រង់ និងត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកបានអះអាងថា បញ្ហានៅតាមព្រំដែននេះ មិនមែនជាឧបសគ្គដល់ការវិនិយោគ និងការធ្វើដំណើររបស់គណៈប្រតិភូលោកមកកាន់កម្ពុជា នោះឡើយ។

តាមគម្រោង លោក ហ្រ្វង់ស័រ ហ្គេស នឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ មានដូចជាផលិតផលផ្នែកអនាម័យ សុខភាព សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាង​ មកលក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុននឹងនាំទំនិញប្រមាណ៤០០ មុខ ហើយនឹងពង្រីកដល់១ពាន់មុខ នាពេលអនាគត។ អាជីវកម្មរបស់ក្រុមហ៊ុនលោកនឹងផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ទំនិញទំាងអស់នឹងនាំចេញពីរោងចក្រផ្ទាល់នៅប្រទេសបារំាង ហើយការនាំចេញផ្ទាល់ពីរោងចក្រមកលក់លើទីផ្សារកម្ពុជានេះ នឹងធ្វើឱ្យតម្លៃលក់នៅកម្ពុជា ប្រហាក់ប្រហែលនឹងការលក់នៅលើទីផ្សារក្នុងប្រទេសបារំាងដែរ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូក្រុមវិនិយោគិនបារាំង ដែលអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ការវិនិយោគនេះ គឺស្របពេលដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់បារាំងនៅកម្ពុជាទើបបានផ្សព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើធុរកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦) កាលពីខែវិច្ឆិកាកន្លងទៅ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារំាង។ ក្នុងរយៈពេលចុងក្រោយ ទំនាក់ទំនងនេះបានវិវឌ្ឍន៍ឈានឡើងគួរកត់សម្គាល់ និងបានក្លាយជា ភាពជាដៃគូដ៏រឹងមាំ និងធន់។ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំងនឹងត្រូវដំឡើងកម្រិតទៅជា "ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះ។

សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបារំាងមានមនោសញ្ចេតនាជិតស្និទ្ធជាមួយគ្នា។ ពលរដ្ឋកម្ពុជាមានការជឿជាក់លើសេវាកម្ម និងគុណភាពផលិតផលរបស់បារំាង ដូចជាវិស័យសុខាភិបាលជាដើម។ សម្តេចបានលើកឡើងថា ការវិនិយោគនៅពេលនេះ ជាពេលវេលាដ៏សមស្របមួយ ដោយហេតុថា ពលរដ្ឋកម្ពុជាត្រូវការផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ មកប្រើប្រាស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។  

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តបារាំង ក្នុងនោះវិស័យធុរកិច្ច និងវិនិយោគិនបារាំង ដែលបានរួមចំណែកបង្កើត និងផ្តល់ការងារ ផ្លាស់ប្តូរជំនាញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជាផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន ៥១៥.២១ លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង ២០៦ លានដុល្លារអាមេរិក។ សម្តេចបានបញ្ជាក់ថា ទោះជាទំហំពាណិជ្ជកម្មទ្វេភាគីមានលក្ខណៈល្អប្រសើរយ៉ាងណាក្តី ក៏ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលគណៈប្រតិភូអាចសម្លឹងមើលឃើញ និងគួរជំរុញបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបអ្នកវិនិយោគបារំាងថា រដ្ឋសភាកម្ពុជា បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់បរិយាកាសវិនិយោគ អាជីវកម្ម និងពាណិជ្ជកម្ម តាមរយៈការកសាង និងអនុម័តនូវលិខិតបទដ្ឋានគតិយុត្ត ច្បាប់សំខាន់ៗ ព្រមទាំងការតាមដានត្រួតពិនិត្យ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។ សម្តេចបានលើកទឹកចិត្តថា សូមឱ្យអ្នកវិនិយោគបរទេសកុំសម្លឹងកម្ពុជា ត្រឹមតែកម្ពុជា។ សូមសម្លឹងមើលកម្ពុជាឱ្យហួសពីកម្ពុជា ពេលនោះនឹងឃើញថា កម្ពុជាមានវិសាលភាព និងសក្តានុពលធំទូលាយ។ កម្ពុជា គឺជាច្រកចូលទៅតំបន់មេគង្គ អាស៊ី អាគ្នេយ៍ និងតំបន់ដទៃផ្សេងទៀត។ ក្នុងនាមជាសមាជិកអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណជា ៧០០លាននាក់ និងសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ដែលមានប្រជាពលរដ្ឋប្រមាណជាង ១ ពាន់លាននាក់ ប្រការនេះធ្វើឱ្យកម្ពុជាមានសក្តានុពល និងលទ្ធភាពចូលទៅក្នុងទីផ្សារយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ បញ្ចប់ដោយជោគជ័យ
2025/12/10 08:52:38 pm        1
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្ត បន្ទាប់ពីបានបណ្តាញទឹករដ្ឋប្រើប្រាស់
2025/12/10 08:36:28 pm        1
កម្ពុជាទប់ស្កាត់បទល្មើសឆបោកបន្លំអត្តសញ្ញណ ដើម្បីបង្កើនទំទុកចិត្តការប្រើប្រាស់សេវាទូទាត់ឌីជីថល
2025/12/10 08:26:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ បញ្ចប់ដោយជោគជ័យ

2025/12/10 08:52:38 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា អឺរ៉ុប គឺ «រឹងមាំ» និងរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន
2025/12/10 08:42:05 pm
​ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្ត បន្ទាប់ពីបានបណ្តាញទឹករដ្ឋប្រើប្រាស់
2025/12/10 08:36:28 pm
​ប្រភព៖ ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ចូលដល់ទីក្រុង Uvira នៅភាគខាងកើតកុងហ្គោ
2025/12/10 08:32:47 pm
​កម្ពុជាទប់ស្កាត់បទល្មើសឆបោកបន្លំអត្តសញ្ញណ ដើម្បីបង្កើនទំទុកចិត្តការប្រើប្រាស់សេវាទូទាត់ឌីជីថល
2025/12/10 08:26:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am