អ៊ុយ​ក្រែ​ន​អះ​អាង​ថា រុស្ស៊ី​ព្យាយាម​ដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ Chernobyl

2022/02/25 05:48:39 pm        3.3 K

​អ៊ុយក្រែន៖ រុស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​នដោយ​វាយលុក​ទៅលើ​ទីក្រុង និងមូលដ្ឋាន​នានាដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង ខណៈ​ជន​ស៊ីវិល​រត់​ចូល​ទៅ​ក្នុង​រថភ្លើង​ និង​រថយន្ត​ដើម្បី​គេចខ្លួន​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ស្វែងរក​ជំនួយ ខណៈ​បាន​និយាយ​ថា ​រថក្រោះ និង​កងទ័ព​រុស្ស៊ី​បាន​ឆ្លងកាត់​ព្រំដែន​នៅ​ក្នុង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាមដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ ​Chernobyl ជាទី​តាំង​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​របស់​ពិភពលោក ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ជាមួយ​កងទ័ព​ផ្សេងទៀត​នៅ​ខាងក្រៅ​ទី​ក្រុង​គី​វ ដើម្បី​គ្រប់គ្រង​ព្រលាន​យន្តហោះ​យុទ្ធសាស្ត្រ​។ សំឡេង​ផ្ទុះ​ខ្លាំង​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​រដ្ឋធានី និង​នៅ​ក្នុង​ទីក្រុង​ជាច្រើន ហើយ​ប្រជាជន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ស្ថានីយ​រថភ្លើង និង​ទីតាំង​ផ្សេងទៀត ខណៈ​ដែល​រដ្ឋាភិបាល​និយាយ​ថា ​អតីត​សាធារណរដ្ឋ​សូ​វៀតកំពុង​ឈ្លានពាន​ ដែល​ត្រូវ​បាន​គេ​រំពឹងទុក​មក​ជា​យូរពី​ភាគ​ខាងកើត ខាងជើង និង​ភាគ​ខាង​ត្បូង​។​

​យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​រថក្រោះ​រុស្ស៊ី​ចំនួន ៤​គ្រឿង​នៅ​លើ​ផ្លូវ​មួយ​នៅ​ជិត​ទីក្រុង Kharkiv ភាគ​ខាងកើត និង​បាន​សម្លាប់​ទាហាន ៥០​នាក់​នៅ​ជិត​ទីក្រុង​មួយ​ក្នុង​តំបន់ Luhansk និង​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន ៦​គ្រឿង​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ភាគ​ខាងកើត​ប្រទេស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm