កូរ៉េខាងត្បូងដាក់ការតវ៉ា ជុំវិញការលុកលុយរបស់យន្តហោះរុស្ស៊ី និងចិន

2025/12/11 01:01:07 am        59

ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានដាក់ការតវ៉ាផ្លូវការ ជាមួយតំណាងចិន និងរុស្ស៊ី នៅថ្ងៃពុធ (ទី១០ ខែធ្នូ) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រាប់ថា យន្តហោះចម្បាំងរបស់ប្រទេសទាំង២ បានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

ទីក្រុងសេអ៊ូលបានបញ្ជាក់ថា ពាក្យតវ៉ានេះត្រូវបានដាក់ទៅអនុព័ន្ធការពារជាតិនៃប្រទេសទាំង២ នៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូង។

ដោយសំដៅទៅដល់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) អគ្គនាយកការិយាល័យគោលនយោបាយអន្តរជាតិ នៅក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល គឺលោក Lee Kwang-suk បាននិយាយថា៖ «យោធារបស់យើង នឹងបន្តឆ្លើយតបយ៉ាងសកម្ម ចំពោះសកម្មភាពនៃយន្តហោះរបស់ប្រទេសជិតខាងទាំង២ នៅក្នុង KADIZ ដោយអនុលោមតាមច្បាប់អន្តរជាតិ»។

កូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ពង្រាយ «យន្តហោះចម្បាំង» ដើម្បីចាត់វិធានការយុទ្ធសាស្ត្រ ដែលជាការរៀបចំក្រែងលោមានហេតុការណ៍ណាមួយ» ដើម្បីឆ្លើយតបទៅនឹងការលុកចូលរបស់ចិន និងរុស្ស៊ីទៅក្នុង KADIZ។

បន្ទាប់មកនៅថ្ងៃនោះ ទីក្រុងប៉េកាំង បានអះអាងថា ខ្លួនបានរៀបចំសមយុទ្ធជាមួយយោធារុស្ស៊ី តាម «ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ»។ ទីក្រុងមូស្គូ ក៏បានពណ៌នាថា វាគឺជាសមយុទ្ធធម្មតា ដោយបន្ថែមថា ការហ្វឹកហ្វឺននោះ មានរយៈពេល ៨ម៉ោង ហើយថា យន្តហោះចម្បាំងបរទេសមួយចំនួន បានតាមយន្តហោះរបស់រុស្ស៊ី និងចិន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm