លោក LAVROV៖ រុស្ស៊ីរៀបចំការឆ្លើយតបទៅនឹងលទ្ធភាពដាក់ពង្រាយកងទ័ពអឺរ៉ុប ទៅកាន់អ៊ុយក្រែន

2025/12/11 02:02:41 am        113

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់)ថា ទីក្រុងមូស្គូមិនមានគម្រោងប្រយុទ្ធប្រឆាំងនឹងអឺរ៉ុបទេ ប៉ុន្តែនឹងឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពអឺរ៉ុបដែលអាចកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន។  

លោកបានកត់សម្គាល់ថា៖«ដូចដែលលោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា យើងមិនមានគម្រោងប្រយុទ្ធប្រឆាំងនឹងអឺរ៉ុបទេ។ ពុំមានផែនការអ្វីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងឆ្លើយតបទៅនឹងជំហានអរិភាពណាមួយ រួមទាំងការដាក់ពង្រាយកងទ័ពអឺរ៉ុបទៅកាន់អ៊ុយក្រែន និងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយយើងបានត្រៀមខ្លួនរួចរាល់ ហើយដើម្បីឆ្លើយតប»។  

លោក ឡាវរ៉ូវ បានបន្ថែមថា ចក្រភពអង់គ្លេស ថ្នាក់ដឹកនាំនៃគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកភាគច្រើនរបស់អង្គការណាតូ និងសហភាពអឺរ៉ុប បានប្រកាន់យក «ជំហរបំផ្លិចបំផ្លាញទាំងស្រុង» លើបញ្ហាអ៊ុយក្រែន ទោះបីជាមានតម្រូវការក្នុងការទទួលយកការពិតក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា «ដោយបានវិនិយោគដើមទុននយោបាយទាំងអស់ដែលពួកគេមាន នៅក្នុងសង្គ្រាមតំណាងជាមួយរុស្ស៊ី ដែលប្រយុទ្ធដោយអ៊ុយក្រែន ពួកគេបានអនុញ្ញាតឲ្យភាពងងឹតងងល់ខាងនយោបាយដែលមិនអាចព្យាបាលបានរបស់ពួកគេ បង្កើតការបំភាន់ថាពួកគេនឹងអាចកម្ចាត់ប្រទេសរបស់យើងតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។  

នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការពិគ្រោះយោបល់នៅទីក្រុងឡុងដ៍ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះ «ការធានាសន្តិសុខដ៏រឹងមាំសម្រាប់អ៊ុយក្រែន» ដែលនឹងរួមបញ្ចូល «ការស្វែងយល់ពីការបង្កើតសម្ព័ន្ធភាពកងកម្លាំងធានាផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ដែលអាចជួយបង្កើតទំនុកចិត្តលើសន្តិភាពនាពេលអនាគត និងគាំទ្រដល់ការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm