ពិធីបុណ្យពន្លឺ Diwali របស់ឥណ្ឌា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ UNESCO

2025/12/11 03:04:52 am        69

ពិធីបុណ្យពន្លឺរបស់ឥណ្ឌា គឺ Diwali ត្រូវបានប្រកាសនៅថ្ងៃពុធ (ទី១០ ខែធ្នូ) នេះថា ជាផ្នែកមួយនៃការបញ្ចូលបន្ថែមទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (UNESCO) ជាដំណឹងដែលបង្កឲ្យមានការអបអរនៅក្នុងប្រទេស។

ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ (UN) មួយនេះ ដែលកំពុងមានកិច្ចប្រជុំនៅរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ កំពុងពិនិត្យមើលការជ្រើសរើសដាក់បញ្ចូលជាបេតិកភណ្ឌរាប់សិប មកពី ៧៨ប្រទេស។

សេចក្តីប្រកាសថ្មី នឹងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ ដែលគោលបំណង គឺដើម្បី «លើកកម្ពស់ការយល់ដឹង អំពីភាពចម្រុះនៃប្រពៃណីទាំងនេះ» និងធ្វើការការពារ នាពេលអនាគត។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានស្វាគមន៍ការប្រកាសនេះ ដោយនិយាយថា ពិធីបុណ្យនេះ គឺ «មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងវប្បធម៌ និងប្រពៃណីរបស់យើង»។

រដ្ឋាភិបាលទីក្រុង Delhi កំពុងរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមទាំងការបំភ្លឺជាពិសេសលើអគារនានា និងការតុបតែងនៅតាមដងផ្លូវសំខាន់ៗ រួមជាមួយនឹងពិធីបំភ្លឺចង្កៀងដ៏ធំ។

ជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់សាសនាហិណ្ឌូ ប្រជាជនឥណ្ឌារាប់លាននាក់ ប្រារព្ធពិធីបុណ្យ Diwali ដែលត្រូវបានគេស្គាល់ថា Deepavali មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកទៀតផង។ មនុស្សជាច្រើន ក្នុងនោះរួមទាំងអ្នកមកពីសហគមន៍ Sikh និង Jain ផងដែរ ប្រារព្ធវាជាពិធីបុណ្យរយៈពេល ៥ថ្ងៃ ដែលជានិមិត្តរូបនៃជ័យជម្នះរបស់អំពើល្អលើអំពើអាក្រក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm