ប្រភព៖ ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ចូលដល់ទីក្រុង Uvira នៅភាគខាងកើតកុងហ្គោ

2025/12/11 03:32:47 am        82

ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយរ៉្វាន់ដា បានចូលទៅដល់ទីក្រុង Uvira នៅភាគខាងកើតនៃប្រទេសកុងហ្គោ ក្បែរព្រំដែនជាមួយប៊ូរុនឌី។ នេះបើតាមប្រភពចំនួន ៤ ក្នុងនោះរួមមានទាំងអ្នកស្រុក ២នាក់ផងដែរ ដែលបានប្រាប់សារព័ត៌មាន Reuters នាថ្ងៃពុធ (ទី១០ ខែធ្នូ) នេះ។

ព្រឹត្ដិការណ៍ដ៏សំខាន់ចុងក្រោយបង្អស់ សម្រាប់ការរុលទៅមុខរបស់ក្រុមឧទ្ទាមតាមតំបន់សម្បូរធនធានរ៉ែ កើតមានឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi និងសមភាគីរ៉្វាន់ដា លោក Paul Kagame បានជួបជាមួយប្រធានាធិបតី លោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

រ្វ៉ាន់ដា បដិសេធមិនបានគាំទ្រក្រុម M23 នៅកុងហ្គោឡើយ ដោយបញ្ជាក់ថា កងទ័ពរបស់ខ្លួន មានវត្តមាននៅភាគខាងកើតកុងហ្គោ សម្រាប់តែ «វិធានការការពារ» ប៉ុណ្ណោះ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិ លើកឡើងថា ភស្តុតាងពីការគាំទ្ររបស់រ្វ៉ាន់ដា ចំពោះក្រុមឧទ្ទាមនេះ គឺច្បាស់លាស់ក៏ដោយ។

ទីភ្នាក់ងារព័ត៌មានសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុម M23 បានដណ្តើមកាន់កាប់ទីក្រុង Luvungi ជាទីប្រជុំជនដែលក្លាយជាសមរភូមិជួរមុខ ចាប់តាំងពីខែកុម្ភៈ ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងបន្តមាន នៅជិត Sange និង Kiliba ដែលជាភូមិចំនួន ២ទៀត នៅតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ទីក្រុង Uvira ពីភាគខាងជើង។

តែយ៉ាងណាក្ដី គេមិនច្បាស់នោះទេនៅរសៀលថ្ងៃពុធថា តើក្រុម M23 បានគ្រប់គ្រងទាំងស្រុងលើទីក្រុង Uvira ដែរ ឬយ៉ាងណា ខណៈដែលអ្នកស្រុកបានរាយការណ៍ថា បានឮសំឡេងកាំភ្លើង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm