ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន

2022/02/25 06:32:35 pm        725

អ៊ុយក្រែន៖ ​ប៉ុន្មាន​សប្ដាហ៍​នៃ​ការព្រមាន​ការសម្រេចចិត្ត​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ដោយសារតែ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន ការឈ្លានពាន​នេះ​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​ជុំវិញ​ពិភពលោក រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​។​ ស្ថានទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ក្នុង​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​បាន​ហៅ​បញ្ជា​របស់​លោក Putin ថា ​ជា​សង្គ្រាម​គ្មាន​មូលហេតុ​ដោយ​បន្ថែម​ថា រុស្ស៊ី​កំពុង​បង្កើត​សង្គ្រាម​ប្រឆាំង​អឺរ៉ុប និង​ពិភពលោក​ទាំងមូល​។​

​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​វាយបក​ទៅ​នឹង​ការឈ្លានពាន​ របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ដោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ធ្ងន់ធ្ងរ ការ​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​សម្ព័ន្ធ​យោធា​ណា​តូ និង​ប្រកាស​ថា ​អាមេរិក​នឹង​ក្រោកឈរ​ប្រឆាំង​នឹង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​ ​ប្រតិកម្ម​ពី​អង្គការ​ណា​តូវិញ អគ្គលេខាធិការ​អង្គការ​ណា​តូលោក Jens Stoltenberg បានហៅ​ការវាយប្រហារ​របស់​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន​ថា ​ជា​ទង្វើ​ដ៏​ឃោ​ឃៅ​នៃ​សង្គ្រាម និងការ​បង្ហូរឈាមត្រជាក់ និង​ការឈ្លានពាន​ដែលមាន​គម្រោង​ពី​យូរ​មកហើយ​។ ​ចំណែករដ្ឋមន្ត្រីការបរទេស​អូទ្រីសលោក Alexander Schallenberg បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វី​ធ័​រថា​ ប្រទេស​អ៊ុយ​ក្រែ​ន​ក្លាយជា​ជនរងគ្រោះ នៃ​ការឈ្លានពាន​មួយ​ផ្សេងទៀត​របស់​រុស្ស៊ី។ ​រុស្ស៊ី​បាន​ជ្រើស​យក​ផ្លូវ​នៃ​អំពើហិង្សា​។​

​ប្រធានាធិបតី​បុល​ហ្គា​រីលោក Rumen Radev បាន​រិះគន់​រុស្ស៊ី​ចំពោះ​ការទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhask ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ជាហេតុ​នាំ​ឲ្យ​ជម្លោះ​កើតឡើង។ ​ហើយ​វិបត្តិ​នេះ​មិន​អាច​ដោះស្រាយ​តាមរយៈ​ការ​បំពាន​ច្បាប់​អន្តរជាតិ និងមធ្យោបាយ​យោធា​។ ​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ឆែកបាន​ចេញ​សេចក្ដីថ្លែងការណ៍​ ថ្កោលទោសការឈ្លានពាន​ខុសច្បាប់ និងគ្មានមូលដ្ឋានរបស់​រុស្ស៊ីលើអ៊ុយ​ក្រែ​ន​។ ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​លោកស្រី Mette Frederiksen បាន​ថ្លែង​ថា ការ​លុកលុយ​របស់​រុស្ស៊ី​លើ​សេរីភាព និង​អធិបតេយ្យភាព​ជាតិ គ្មាន​កន្លែង​នៅក្នុង​អឺរ៉ុបក្នុងពេល​វេលា​របស់​យើង​ទេ​។ ​លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ ប្រធាន​គណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាន​ចោទប្រកាន់​បទបញ្ជា​រប​ស់​លោក Putin ថា​ ជាទង្វើ​ឃោរឃៅនៃ​ការឈ្លានពាន​ប្រឆាំង​នឹងប្រទេស​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យ និង​មនុស្ស​ស្លូតត្រង់​។ មេដឹកនាំប្រទេស G7 បាន​ថ្កោលទោស​ការវាយប្រហារ​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន និង​បាន​ប្ដេជ្ញា​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដោយមាន​ការសម្របសម្រួល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1131
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm