វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំក្នុងកិច្ចការពារបូរណភាពទឹកដី ខណៈ​ទាហាន​ឈ្លាន​ពាន​ថៃ​បន្ត​បាញ់ផ្លោងចូល

2025/12/11 05:00:04 pm        362

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវម៉ាលី សុជាតា បានថ្លែងថា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥នេះ ទាហានឈ្លានពាន​ថៃ​បាន​បន្ត​បាញ់​ផ្លោង​យ៉ាង​ឃោរឃៅ​បំផុត​មក​លើ​ដែន​អធិបតេយ្យរបស់កម្ពុជាដោយបន្តប្រើប្រាស់អាវុធុនធ្ងន់ គ្រាប់បែកផ្សែង និងយន្តហោះ​ចម្បាំ​ប្រភេទ​F-16 ប៉ុន្តែ​វីរ​កង​ទ័ព​កម្ពុជា​បាន​បន្ត​ឈរ​ជើង​ការ​ពារ​យ៉ាង​រឹង​មាំ​បំផុត​ក្នុង​កិច្ច​ការ​ពារ​នូវ​បូរណ​ភាព​ទឹក​ដីរ​បស់ខ្លួនដោយបានធ្វើការបាញ់តបទៅវិញយ៉ាងចាស់ដៃផងដែរ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពព្រំដែន ក្រោយ​ភាគី​ថៃធ្វើការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ លោក​ជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ការបន្តបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ មក​លើ​ដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើអមនុស្សធម៌ និងឃោរឃៅបំផុត ដោយ​គ្មាន​ទទួល​ខុស​ត្រូវ​នេះ​ វាបានធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ដោយ​មិន​ត្រឹម​តែ​ប៉ះពាល់​សម្រាប់​សន្តិភាព ​និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ប៉ះ​ពាល់​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ផង​ដែរ។ មួយ​វិញ​ទៀត​ទង្វើ​បាញ់​ប្រហារ​រប​ស់​ទាហាន​ឈ្លាន​ពា​ន​ថៃ​មក​លើ​កម្ពុជា​ទាំង​កំរោល​នេះ មិនត្រឹមតែរំលោភនូវកិច្ចព្រមព្រៀងទាំងឡាយរវាងកម្ពុជា និ​ង​ថៃ​ប៉ុណ្ណោះ​ទេ​ថែ​ម​ទាំង​រំលោភ​លើ​ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ។

អ្នក​នាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បាន​ថ្លែង​ផង​ដែរ​ថា ​ការបាញ់ប្រហារយ៉ាងព្រៃផ្សៃរបស់ទាហានថៃដោយប្រើប្រាស់អាវុធធុនធ្ងន់, ឧស្ម័ន​ពុល, រួម​ទាំង​យន្តហោះចម្បាំងដ៏កំរោល ដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនេះ ជាការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ ដោយ​ការ​បាញ់​ប្រហារ​រប​ស់​ទាហាន​ឈ្លាន​ពាន​ថៃ​អស់​រយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះបានបណ្តាល ឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន ១០នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ឡើង​ដល់​៦០នាក់ ខណៈរាប់សែននាក់កំពុងរត់ភៀសសឹក។

នៅ​ក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាំក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បង្ហាញ​ការ​សោក​ស្តាយ​របស់ទង្វើដោយគ្មានស្មោះត្រង់របស់ភាគីថៃ និងបា​ន​ប្រកាស​ធ្វើ​ការ​ច្រាន​ចោល​ទាំង​ស្រុង​ក្នុង​ការ​មូលបង្កាច់ បំភ្លៃការពិត និងគ្មានមូលដ្ឋានម្តងហើយម្តងទៀតរបស់ភាគីថៃ ដើម្បី​យក​មក​ធ្វើ​ជា​ឡេស​បម្រើ​ដល់​មហិច្ឆិតា​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើ​ដែន​អធិបតេយ្យ​ស្រប​ច្បាប់​របស់​កម្ពុ​ជា​។​ ដោយក្រោយបានធ្វើការបាញ់ប្រហារមកលើកម្ពុជា ភាគីថៃបានបំពាន​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ កិច្ចព្រមសន្តិភាពកូឡាឡាំពួ ហើយបែ​ជា​មក​ជ្រើស​រើស​ការ​គំរាម​កំហែង និងការប្រើប្រាស់​កម្លាំង​ដោយ​មិន​ញញើត​ច្បាប់​អន្តរជាតិ​សូម្បី​តែ​បន្តិច​នោះ។​

យ៉ាងណាក៏​ដោ​យលោកជំទាវម៉ាលី សុជាតា បានអះអាងថា វីរកងទ័ពកម្ពុជា បានបន្តឈរជើង​យ៉ាង​រឹង​មាំ​របស់ខ្លួន ដើម្បីការពារនូវបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងអង់អាចបំផុត ហើយ​មួយវិ​ញ​ទៀត​ការបាញ់ឆ្លើយតបតចំពោះយោធាកម្ពុជា គឺបាញ់ទៅលើ​តែមូល​ដ្ឋាន​កង​ទ័ព​ឈ្លាន​ពាន​ថៃ​ប៉ុណ្ណោះ មិ​នបាញ់សំដៅប្រហារលើជនស៊ីវិលដូចភាគីថៃនោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        92
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm