ប្រជាជនហុងឌុយរ៉ាសកាន់តែថប់បារម្ភ ខណៈការរាប់សន្លឹកឆ្នោតយឺតយ៉ាវធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងប្រធានាធិបតី

2025/12/11 06:49:21 pm        166

ប្រជាជនហុងឌុយរ៉ាស នៅទីក្រុងតេហ្គូស៊ីហ្គាល់ប៉ា (Tegucigalpa) កាលពីថ្ងៃពុធ ទី១០ ខែធ្នូ បានសម្តែងការព្រួយបារម្ភ និងការខកចិត្ត ខណៈប្រទេសនេះនៅតែគ្មានអ្នកទទួលជ័យជម្នះប្រធានាធិបតីផ្លូវការរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតសកល ក្នុងពេលមានការពន្យារពេលក្នុងការបញ្ជូនលទ្ធផលបោះឆ្នោតបឋម។

ពលរដ្ឋនៅក្នុងរដ្ឋធានីបាននិយាយថា ការរាប់សន្លឹកឆ្នោតបានអូសបន្លាយពេល និងភាពមិនប្រាកដប្រជាបានធ្វើឱ្យសកម្មភាពបុណ្យណូអែលនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រត្រូវបានកាត់បន្ថយ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើដំណើរការបោះឆ្នោត ដោយមនុស្សមួយចំនួនពណ៌នាអំពីរដូវវិស្សមកាលនេះថាស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។

អ្នកគាំទ្រគណបក្ស Libre party បានរៀបចំការអង្គុយនៅខាងក្រៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ(INFOP) ជាកន្លែងដែលគេសន្មត់ថាត្រូវបានរក្សាទុកសម្ភារៈបោះឆ្នោត និងសន្លឹកឆ្នោត ដោយអំពាវនាវឱ្យអាជ្ញាធរបោះឆ្នោតមានចំណាត់ការតាមច្បាប់ ហើយប្រសិនបើចាំបាច់ត្រូវលុបចោល និងធ្វើការបោះឆ្នោតម្តងទៀត ឬប្រសិនបើដំណើរការមិនច្បាស់លាស់។

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត(CNE)បានឲ្យដឹងថា សន្លឹកឆ្នោតសរុបក្នុងការបោះឆ្នោតប្រធានាធិបតីប្រហែល៩៩,៤០%ត្រូវបានដំណើរការរាប់ ដោយបន្សល់ទុកសន្លឹកឆ្នោតជាង ២.០០០សន្លឹកនៅរង់ចាំ ខណៈប្រព័ន្ធ TREP ដែលដំណើរការដោយក្រុមហ៊ុនកូឡុំប៊ី បានផ្អាកការបញ្ជូនដើម្បី «ការជួសជុល» ដែលជំរុញឱ្យមានការសង្ស័យបន្ថែមទៀត។ ការប្រកួតប្រជែងដ៏តានតឹងរវាងបេក្ខជនគណបក្សជាតិ បេក្ខជនគណបក្សសេរីនិយម និងបេក្ខជនគណបក្សLibre រួមជាមួយនឹងការចងចាំអំពីវិបត្តិបោះឆ្នោតឆ្នាំ២០១៧ ដែលត្រូវបានកត់សម្គាល់ដោយការដាច់ចរន្តអគ្គិសនី និងអំពើហិង្សា បានដាក់សម្ពាធបន្ថែមទៀតលើអាជ្ញាធរឱ្យផ្តល់លទ្ធផលមានតម្លាភាព និងគួរឱ្យទុកចិត្ត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm