ពិព័រណ៍សៀវភៅកម្ពុជា រៀបចំឡើងដើម្បីជំរុញការអានកាន់តែប្រសើរឡើងថែមទៀត

2025/12/11 09:17:53 pm        185

ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ខែធ្នូនេះ បាន​ប្រកាស​បើក​ដំណើរការជាផ្លូវការ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត”។ កម្ម​វិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។

លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅឆ្នាំ២០២៥ បានឱ្យដឹងថា នេះជា​លើក​ទី​១២​ហើយ ​ដែលពិព័រណ៍សៀវភៅបន្តរៀបចំឡើង ដើម្បីដាក់តាំង​បង្ហាញ​សៀវភៅ​ដែល​ចូល​រួម​ពី​អ្នក​និព​ន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងប្រទេសកម្ពុជា។ ក្រៅពី​ការ​តាំង​បង្ហាញ​សៀវ​ភៅ ​ក៏មានវេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបទ​បង្ហាញ​នានា​ទាក់​ទង​នឹងអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រជាដើម។ លោកបានបន្ថែមថា ជាពិសេស ដើ​ម្បីបណ្ដុះទម្លាប់ការអានរបស់ពលរដ្ឋកម្ពុជា។

នៅក្នុងពិធីសម្ពោធបើកពិព័រណ៍សៀវភៅនាឱកាសនោះ ឯកឧត្តម ឧត្តមប្រឹក្សាព្រះមហាក្សត្រ ខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ​ការ​តាំង​ពិព័រណ៍​សៀវ​ភៅក​ម្ពុជា គឺទទួលបានការគាំទ្រច្រើនពីសាធារណជនជាច្រើន ហើយក៏បានក្លាយ​ជា​ព្រឹត្តិការណ៍​វប្បធម៌ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជន​ខ្មែរ​ឱ្យ​មាន​ទម្លាប់ក្នុង​ការ​អានសៀវភៅ ស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។


ឯកឧត្តម បានគូសបញ្ជាក់ថា សៀវភៅ គឺជាធនាគារដ៏មហាសាលមួយដែលផ្ទុកនូវបញ្ញា គម្ពី​សាស្រ្តា ​ក្បួនខ្នាត ប្រមូលផ្តុំនូវចំណេះដឹង និងទស្សនៈនានា រាប់ទាំងពីសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាជាដើម។ ការអានសៀវភៅធ្វើឱ្យខួរក្បាលរីកលូតលាស់ ថ្កុំថ្កើង ហើយ​និង​ចង​ចាំ បង្កើនបរិយាកាសរីករាយ ជាពិសេសកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធិភាព។

ពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០២៥ ទីតាំងស្ថិតនៅបរិវេណ អ៊ីលីហ្សេ នៃមជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ​ពិព័រណ៍នេះ មានស្តង់សៀវភៅចំនួនជិត៣០០ស្តង់ រួមជាមួយនឹង​សៀវភៅរា​ប់​ម៉ឺន​ក្បាល​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm