ប្រទេសសមាជិក NATO មិនមានផែនការសកម្មភាពសម្រាប់ការដកខ្លួនរបស់អាមេរិកចេញពីសម្ព័ន្ធភាពយោធានេះទេ

2025/12/11 09:20:49 pm        104

សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពថា ប្រទេសជាសមាជិកនៃអង្គការណាតូ មិនមានផែនការសកម្មភាព ក្នុងករណីដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីសម្ព័ន្ធភាពយោធានេះទេ។ 

យោងតាមសារព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកការទូតនៅក្នុងប្លុកនេះ មើលឃើញថា សញ្ញាដែលបាន ចេញពីទីក្រុងវ៉ាស៊ីនតោន មិនមែនជាការរៀបចំសម្រាប់ជំហានជាក់ស្តែងនោះទេ ប៉ុន្តែជាការចង្អុលបង្ហាញដល់សហភាពអឺរ៉ុបថាសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍គោលនយោបាយការបរទេសរបស់ខ្លួនទៅកាន់ទ្វីបអាស៊ី និងតំបន់អាក់ទិក។

អ្នកការទូតម្នាក់នៃសម្ព័ន្ធភាពយោធានេះ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា អង្គការណាតូមិនអាចរៀបចំផែនការសម្រាប់អនាគត ដោយគ្មានដៃគូធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិកនោះទេ ពីព្រោះ «ការធ្វើបែបនេះ នឹងបំផ្លាញគោលបំណងរបស់ណាតូ»។

នាពេលថ្មីៗនេះ លោក Thomas Massie តំណាងរាស្រ្តគណបក្សសាធារណរដ្ឋមកពីរដ្ឋ Kentucky បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ ដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីសម្ព័ន្ធភាពយោធា   អាត្លង់ទិកខាងជើង។ សេចក្តីព្រាងច្បាប់នេះ បានអះអាងថា សមាជិកភាពណាតូមិនមែនជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទេ។ ពុំទាន់ច្បាស់លាស់ថាតើពេលណាសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ព្រោះវាត្រូវតែពិនិត្យ និងអនុម័តជាមុនសិនដោយគណៈកម្មាធិការពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm