សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការឃុំខ្លួនបុគ្គលិកក្នុងស្រុកបច្ចុប្បន្ន និងអតីតបុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅប្រទេសយេម៉ែនជាបន្តបន្ទាប់ដោយចលនាហ៊ួទី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tommy Pigott បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកថ្កោលទោសការឃុំខ្លួនដោយខុសច្បាប់ជាបន្តបន្ទាប់របស់ក្រុមហ៊ួទីនូវបុកគ្គលិកក្នុងស្រុកបច្ចុប្បន្ន និងអតីតបុគ្គលិកនៃបេសកកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែន»។
លោក Pigott បាននិយាយថា៖«ការចាប់ខ្លួនបុគ្គលិកទាំងនោះដោយក្រុមហ៊ួទី និងដំណើរការក្លែងបន្លំដែលត្រូវបានប្តឹងប្រឆាំងនឹងពួកគេ គឺជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថា ក្រុមហ៊ួទីពឹងផ្អែកលើការប្រើប្រាស់ភេរវកម្មប្រឆាំងនឹងប្រជាជនរបស់ពួកគេ ជាមធ្យោបាយមួយដើម្បីរក្សាអំណាច»៕
