ផ្ទុះ​ខ្លាំង​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol នៅ​អ៊ុយ​ក្រែ​ន និង​បាញ់​ផ្លោង​នៅ Donetsk

2022/02/25 07:03:16 pm        7.1 K

​អ៊ុយក្រែន៖ ការ​ផ្ទុះ​ដ៏ខ្លាំង​បាន​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol ជា​មូលដ្ឋាន​យោធា​សម្រាប់​ការ​ដឹកជញ្ជូន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង​។ ខ្សែ​វីដេអូត្រូវ​បាន​ថត​ដោយ​អ្នកឆ្លើយឆ្លង​ព័ត៌មានទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​ (CCTV) បង្ហាញ​ពី​អគ្គិភ័យ​ដ៏​ធំ​នៅ​ទីតាំង​មូល​ដ្ឋាន​អាកាសរួម​ជាមួយ​សំឡេង​ផ្ទុះ​ខ្លាំង​។

ប្រធានាធិបតី​រុស្សី​លោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​ពិសេស ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ក្រុង Lugansk និង Donetsk នៅ​ក្នុង​តំបន់ Donbass​។​ ​ប្រជាជន​នៅ​ក្នុង​ក្រុង​ជាច្រើននៃ​តំបន់ Donbas ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី បាន​ត្អូញត្អែរ​ពី​ការ​បាញ់​ផ្លោងដែល​បាន​បំផ្លាញ​អគារ​ប្រជាពលរដ្ឋ​រស់នៅ និង​លំនៅឋាន​នៅ​ក្នុងទីក្រុង​ជាច្រើន​នៃ​ក្រុង Donetsk និង Horlivka​។ ការ​បាញ់​ផ្លោង​បាន​វាយប្រហារ​ទៅលើ​រោងចក្រ​មួយ​កន្លែង​ក្នុង​ក្រុង Horlivka ដែល​កម្មករ​ម្នាក់​បាន​ស្លាប់​។ ភាព​តានតឹង​ និង​ជម្លោះ​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្តាច់ខ្លួន​បាន​បន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ មក​។​

​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​គី​វ​ប្រទេស​អ៊ុយ​ក្រែ​នបាន​ប្រតិកម្ម​ជាមួយ​ការភ័យខ្លាច និង​ការ​មិនគួរ​ឲ្យ​ជឿ ខណៈ​ការ​បាញ់​ផ្លោង​បាន​ធ្លាក់​មក​លើ​ទីប្រជុំជន​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​។ ប្រជាជន​ក្នុងទីក្រុង​គី​វនិយាយ​ថា វា​គួរ​ឲ្យ​ភ័យខ្លាច​ជា​ខ្លាំង​សម្រាប់​យើង​ទាំង​អស់​គ្នា យើង​បាន​បាត់បង់​ជំនឿ​។ នៅ​ក្នុង​ទីក្រុង​ទាំងមូល ប្រជាជន​បាន​រង​ចាំ​នៅ​ចំណត​រថយន្តក្រុងដើម្បី​ធ្វើដំណើរ​ទៅ​ធ្វើ​ការ នៅ​ពេលនោះ​មាន​សំឡេង​ផ្ទុះបាន​ប្រញាប់ប្រញាល់​ទៅកាន់​រថយន្ត​របស់​ពួកគេ​ ដើម្បី​ចាកចេញ​ពី​ទី​ក្រុង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm