«Trump Gold Card» បើកដំណើរការ ដោយផ្ដល់ផ្លូវឲ្យអន្តោប្រវេសន៍លឿនជាងមុន ជាមួយនឹងតម្លៃ ១លានដុល្លារ

2025/12/11 11:25:29 pm        84

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានដាក់ដំណើរការជាផ្លូវការនូវទិដ្ឋាការ «Gold Card» (កាតមាស) របស់លោក ជាផ្លូវអន្តោប្រវេសន៍ថ្មីដែលនឹងអនុញ្ញាតឲ្យជនបរទេសបង់ប្រាក់ ១លានដុល្លារ ដើម្បីពន្លឿនការស្នើសុំទិដ្ឋាការរបស់ពួកគេ ឬឲ្យក្រុមហ៊ុនបង់ប្រាក់ ២លានដុល្លារ ដើម្បីឧបត្ថម្ភពលករបរទេសដែលពួកគេចង់នាំចូលទៅកាន់ទឹកដីអាមេរិក។

អំឡុងព្រឹត្តិការណ៍តុមូលមួយ នៅសេតវិមាន លោកប្រធានាធិបតី Trump បាននិយាយថា៖ «ជារឿងគួរឲ្យរំភើបណាស់ សម្រាប់ខ្ញុំ និងសម្រាប់ប្រទេសនេះ យើងទើបតែបានបើកដំណើរការកម្មវិធី Trump Gold Card»។

គេហទំព័រសុំទិដ្ឋាការ trumpcard.gov បានបើកដំណើរការ កាលពីរសៀលថ្ងៃពុធ ហើយរួមបញ្ចូលតំណភ្ជាប់នៃពាក្យសុំផ្លូវការ ដោយមានការសន្យាថា «ការបានស្នាក់នៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលលឿនជាងមុន»។

គេហទំព័រផ្លូវការនេះ បានប្រកាសថា៖ «សម្រាប់ការផ្ដល់ថ្លៃសេវាដំណើរការចំនួន ១៥.០០០ដុល្លារទៅ DHS (ក្រសួងសន្តិសុខមាតុភូមិ) ហើយបន្ទាប់ពីមានការយល់ព្រមលើប្រវត្តិរូប ការបង់ប្រាក់ ១លានដុល្លារ ទទួលបានការស្នាក់នៅក្នុងសហរដ្ឋអាមេរិកលឿនរហ័សជាងមុន ជាមួយកម្មវិធី Trump Gold Card»។

បើយោងតាមគេហទំព័រ បានឲ្យដឹងទៀតថា នៅពេលដែលឯកសារពាក្យស្នើសុំត្រូវបានដាក់ ដំណើរការនឹងចំណាយពេល «ប៉ុន្មានសប្តាហ៍» ហើយនឹងរួមបញ្ចូលទាំងការសម្ភាសន៍។ ជាមួយគ្នានេះ ការបង់ថ្លៃសេវាបន្ថែមទៅក្រសួងការបរទេស អាចត្រូវបានអនុវត្ត «អាស្រ័យលើអ្នកដាក់ពាក្យសុំ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm