ទីប្រឹក្សាប្រធានាធិបតី៖ ក្រុមសកម្មប្រយុទ្ធអាចបង្កហេតុនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅមុនការបោះឆ្នោត

2025/12/12 12:35:15 am        57

លោក Dmitry Podolsky ដែលបម្រើការជាទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីនៃប្រទេសនេះ បានប្រាប់ សារព័ត៌មានTASSថា គ្រូបង្វឹករុស្ស៊ីបានទទួលព័ត៌មានអំពីក្រុមសកម្មប្រយុទ្ធតូចៗដែលប្រមូលផ្តុំគ្នានៅជិតព្រំដែននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ( CAR) ដែលអាចធ្វើការបង្កហេតុ នៅមុនការបោះឆ្នោត។  

លោក Podolsky បាននិយាយថា៖«យើងមានព័ត៌មានគួរឲ្យព្រួយបារម្ភពីតំបន់មួយចំនួន។ ពុំទាន់មានវត្តមានសត្រូវនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅឡើយទេ។ ក្រុមសកម្មប្រយុទ្ធ មាននៅក្នុងតំបន់ព្រំដែន។ ប៉ុន្តែមានព័ត៌មានថា ពួកគេនឹងព្យាយាមធ្វើអ្វីមួយ។ ទាំងនេះ គឺជាក្រុមសំខាន់ៗ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Noureddine Adam (ប្រធានរណសិរ្សប្រជាជនសម្រាប់ការស្តារសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ (FPRC) និង លោក Francois Bozize ប្រធានាធិបតី CAR ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៣ »។

លោកបានបន្ថែមថា គ្រូបង្វឹករុស្ស៊ី រួមជាមួយអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអាហ្វ្រិកកណ្តាល (FACA) កំពុងផ្ទៀងផ្ទាត់ព័ត៌មានអំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រំដែន។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៨ ខែធ្នូ។ ការបោះឆ្នោតនេះ នឹងត្រូវបានធ្វើឡើងជាពីរជុំ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រ ៥០% បូកមួយ នៅក្នុងជុំទីមួយនោះទេ។ អាណត្តិប្រធានាធិបតីមានរយៈពេល ៧ឆ្នាំ។ ប្រធានាធិបតី CAR ដែលកំពុងកាន់តំណែងគឺលោក Faustin-Archange Touadera បានឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ និង ២០២០។ រដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវបានអនុម័តដោយការធ្វើប្រជាមតិនៅរដូវក្តៅឆ្នាំ ២០២៣ បាន  ផ្តល់សិទ្ធិឲ្យលោកឈរឈ្មោះសម្រាប់អាណត្តិមួយទៀត។ ការបោះឆ្នោតសភា និងការបោះឆ្នោតក្នុងតំបន់ នឹងត្រូវធ្វើឡើង នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល រួមជាមួយនឹងការបោះឆ្នោតប្រធានាធិបតី៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm