ព្រះសង្ឃ និងក្រុមការងារធនាគារជាតិ នាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ

2025/12/12 12:46:46 am        258

ភ្នំពេញ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសារយោធិន និងប្រជាពលរដ្ឋភៀសសឹក ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត មួយកន្លែង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ 

​ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនគ្រួសារយោធិន និងប្រជាពលរដ្ឋប្រមាណ ១ ៣៨៨ គ្រួសារ ដែលបាន ផ្លាស់ទីចេញពីតំបន់ប្រឈម ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្តមួយកន្លែង នៅ ក្នុងស្រុកស្រីស្នំ ខេត្តព្រះសៀមរាប។ 

 ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលបាននិងកំពុងយកចិត្តទុកដាក់ជាទីបំផុត លើបញ្ហាដែលកំពុងប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនិង ការរស់នៅរបស់ប្រជាជន ភៀសសឹក នៅតាមទីសុវត្ថិភាពផ្សេងៗ។ លោកជំទាវ បន្ថែមថា បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹងគុណចំពោះស្ថាបនិកឯកសន្តិភាព គឺសម្ដេចតេជោ សែន។ 

លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវរួមសាមគ្គីគ្នា ធ្វើអ្វីៗគឺដើម្បីជាតិមាតុភូមិ និងសេចក្ដីសុខរបស់ប្រជា ជាតិទាំងមូល ចំណែកការសម្រេចចិត្តរបស់បងប្អូន កូនចៅ និងគ្រួសារ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ដ៏ធំធេង ដែលយើងទាំងអស់គ្នានៅជួរក្រោយមិនអាចភ្លេចបានឡើយ និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្ត នូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ យកចិត្តបញ្ហាថែទាំសុខភាព ពិសេសលើអនាម័យ ដើម្បីជៀសចេញពីជម្ងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់ៗគ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។

ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំយកអំណោយចែកជូនប្រពលរដ្ឋរួមមាន៖ ភួយ ចំនួន ២ពាន់, ទឹកត្រី ១ ពាន់យួរ, ទឹកស៊ីអ៊ីវ ២ពាន់ ៣០០យួរ, ស្ករស ១ពាន់កញ្ចប់, អំបិល ១ពាន់កញ្ចប់, មី ២០០កេស, អង្ករ ៣០តោន, តង់ ១៨០, ត្រីងៀត ៥០គីឡូក្រាម, សាច់ក្រក ៦០០គីឡូក្រាម, សាប៊ូ ២០០កេសតូច, ឆៃប៉ូវ ៥០គីឡូក្រាម, ត្រីខ ១០កេស, ទឹកសុទ្ធ ១០០ កេស, សាច់ជ្រូកផាត់ ៧០គីឡូក្រាម, អាវរងាររបស់លោក ខាំ និមិត្ត ចំនួន ៥០០ អាវ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        192
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm