កងទ័ពស៊ូដង់ខាងត្បូង គ្រប់គ្រងតំបន់ប្រេងដ៏សំខាន់ Heglig អំឡុងពេលមានសង្រ្គាមស៊ីវិលនៅស៊ូដង់

2025/12/12 03:08:34 am        66

យោធាស៊ូដង់ខាងត្បូង បានចូលទៅគ្រប់គ្រងតំបន់ប្រេងដ៏សំខាន់ Heglig ក្រោមកិច្ចព្រមព្រៀងពុំធ្លាប់មានពីមុនរវាងប្រទេសពួកគេ និងភាគីបង្កសង្រ្គាមនៅប្រទេសជិតខាងស៊ូដង់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់មួយនេះ នៅក្នុងសង្រ្គាមស៊ីវិលស៊ូដង់ ។

ការដាក់ពង្រាយកងទ័ពកាលពីថ្ងៃពុធ បានកើតមានឡើង ក្រោយកងកម្លាំងគាំទ្រហ័ស(RSF) ដណ្តើមបានទីតាំងយុទ្ធសាស្រ្តនេះ កាលពីថ្ងៃទី ៨ ខែធ្នូ ជាការរុញច្រានកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ឲ្យដកថយនៅទូទាំងតំបន់ព្រំដែនជាប់ប្រទេសស៊ូដង់ខាងត្បូង ជាទីដែលគេរាយការណ៍ថា ពួកគេបានទម្លាក់អាវុធចុះ ។ 

កិច្ចព្រមព្រៀងខាងលើ មានគោលបំណងអព្យាក្រឹតទីតាំងមួយនេះពីប្រតិបត្តិការសង្រ្គាម ស្របពេលដែលការប្រយុទ្ធគ្នាកាន់តែតានតឹងខ្លាំងនៅទូទាំងតំបន់ Kordofan របស់ស៊ូដង់ គំរាមកំហែងដល់ប្រភពប្រាក់ចំណូលចម្បងរបស់ប្រទេសទាំង ២ ។

ប្រភពផ្លូវការពីរដ្ឋាភិបាលស៊ូដង់ បានឲ្យដឹងថា កិច្ចសន្យាកម្រិតខ្ពស់ បានធ្វើឡើងរវាងថ្នាក់ដឹកនាំស៊ូដង់ និងស៊ូដង់ខាងត្បូង ចាប់តាំងពីដើមសប្តាហ៍នេះ ក្រោយកងកម្លាំង RSFចល័តវាយប្រហារតំបន់ Heglig ។

កិច្ចព្រមព្រៀងយោគយល់គ្នានេះ សម្រេចបាន ដើម្បីធានាដល់ការជម្លៀសកម្មករនៅក្នុងតំបន់ប្រេង ហើយនិងចៀសវាងការប្រឈមយោធា ហើយនិងធានាថា តំបន់ប្រេង Heglig និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ពុំក្លាយជាកម្មវត្ថុនៃការបំផ្លិចបំផ្លាញដោយចេតនានោះទេ ខណៈដែលក្រុមមេដឹកនាំកុលសម្ព័ន្ធ រួមចំណែកដ៏សំខាន់ផងដែរ នៅក្នុងកិច្ចព្រមព្រៀងនេះ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm