អ្នកវិភាគ៖ ការរាតត្បាតរដ្ឋប្រហារនៅអាហ្វ្រិកខាងលិច បង្ហាញពីបរាជ័យរបស់ប្លុកក្នុងតំបន់

2025/12/12 03:55:41 am        235

អ្នកវិភាគនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រលកនៃរដ្ឋប្រហារកាលពីពេលកន្លងទៅនៅអាហ្វ្រិកខាងលិច បង្ហាញពីបរាជ័យនៃការរៀបចំក្នុងតំបន់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ដោយមេដឹកនាំរដ្ឋប្រហារចង់បន្តក្តោបក្តាប់អំណាចរបស់ពួកគេ ។

អ្នកស្រី Nina Wilen គឺជាប្រធានកម្មវិធីអាហ្វ្រិកនៅវិទ្យាស្ថានភូមិន្ទទំនាក់ទំនងអន្តរជាតិមានមូលដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និយាយថា រដ្ឋប្រហារប៉ុនប៉ងនៅប្រទេសបេណាំង និងការដណ្តើមគ្រប់គ្រងអំណាចដោយជោគជ័យនៅប្រទេសហ្គីណេប៊ីសូ ក្នុងខែនេះ បង្ហាញពីការវិលត្រឡប់ទៅរកអស្ថិរភាពដ៏គួរឲ្យព្រួយបារម្ភ ក្រោយភាពស្ងប់ស្ងាត់អស់រយៈពេល ២ឆ្នាំ ។

អ្នកស្រី Wilen និយាយថា ពួកយើងមានរយៈពេល ២ឆ្នាំ ដោយគ្មានរដ្ឋប្រហារ ចាប់តាំងពីរដ្ឋប្រហារនៅប្រទេសនីហ្សេ កាលពីឆ្នាំ ២០២៣ និងរដ្ឋប្រហារនៅប្រទេសហ្គាបុង កាលពីឆ្នាំ ២០២៣ ។ 

អ្នកស្រីបន្តថា មូលហេតុសំខាន់សម្រាប់ក្រុមអ្នករៀបចំធ្វើរដ្ឋប្រហារ គឺក្រុមមេដឹកនំារដ្ឋប្រហារទាំងអស់ដែលបានដណ្តើមអំណាចក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះនៅអាហ្វ្រិក ពួកគេនៅតែបន្តកាន់អំណាចដដែល ។

ជាការបង្ហាញការឆ្លើយតបពុំស៊ីសង្វាក់គ្នារបស់ប្លុកមួយនេះ ចំពោះរដ្ឋប្រហារនៅប្រទេសប៊ូគីណាហ្វាសូ ម៉ាលី និងនីហ្សេ ចាប់តាំងពីឆ្នាំ ២០២០មក អ្នកស្រី Wilen និយាយថា រដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច(ECOWAS) ពិតជាបានខកខានធ្វើជាអ្នកធានាស្ថិរភាពប្រជាធិបតេយ្យ ។

អ្នកស្រីកត់សំគាល់ឃើញថា ក្រោយការគំរាមអន្តរាគមន៍យោធា បន្ទាប់ពីរដ្ឋប្រហារនៅនីហ្សេ អង្គការ ECOWAS បានដកការគំរាមវិញ ហើយក្រោយមកជំនួសដោយទណ្ឌកម្ម ពេលដែលប្រទេសទាំង ៣ ដកខ្លួនចេញពីអង្គការមួយនេះ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        11
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        9
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm