ភាគឦសានជប៉ុន រងគ្រោះរញ្ជួយដីជាថ្មី ដែលនាំឱ្យមានការព្រមានរលកយក្សស៊ូណាមិ

2025/12/12 06:15:51 pm        132

គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ ដែលជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ សម្រាប់រលកកម្ពស់រហូតដល់ ១ម៉ែត្រ ពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

រញ្ជួយដីនៅថ្ងៃសុក្រនេះ ស្ថិតនៅកម្រិតទី៤ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដី ១-៧ របស់ជប៉ុន។ ពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នករបួស ឬការខូចខាតណាមួយឡើយ។ ទីក្រុង Sendai ក្នុងខេត្តមីយ៉ាហ្គី ភាគឦសាន បានចេញបញ្ជាជម្លៀសនៅព្រឹកថ្ងៃសុក្រនេះ ហើយក្រុមមន្ត្រី ជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រ និងទន្លេដែលនៅជិតសមុទ្រ ជម្លៀសទៅទីទួលសុវត្ថិភាព។

រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១១:៤៤ នាទីព្រឹក នៅឆ្នេរសមុទ្រនៃខេត្ត Aomori មានជម្រៅ ២០គីឡូម៉ែត្រ។ គ្រោះធម្មជាតិចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីរញ្ជួយដីដ៏ធំមួយកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារតំបន់ដូចគ្នានេះ កាលពីយប់ថ្ងៃចន្ទ កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់រងរបួស។

បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋាភិបាលជប៉ុន បានចេញការព្រមានពិសេសមួយដល់ប្រជាជននៅទូទាំងតំបន់ដ៏ធំទូលាយ រាប់ចាប់ពីខេត្តហុកកៃដូ នៅភាគខាងជើង រហូតដល់ឈីបា ភាគខាងកើតនៃទីក្រុងតូក្យូ ឱ្យស្ថិតនៅក្រោមការប្រុងប្រយ័ត្នចំពោះលទ្ធភាពដ៏ខ្ពស់ ដែលថា រញ្ជួយដីដ៏ខ្លាំងក្លាមួយអាចវាយប្រហារម្តងទៀតក្នុងរយៈពេលមួយសប្តាហ៍៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm