សេតវិមាន៖ លោក Trump រក្សាទំនាក់ទំនងជាមួយចិន ខណៈរក្សាសម្ព័ន្ធភាពដ៏រឹងមាំជាមួយជប៉ុន

2025/12/12 06:57:17 pm        89

ខណៈភាពតានតឹងផ្នែកយោធាកើនឡើងរវាងប្រទេសចិន និងប្រទេសជប៉ុន សេតវិមានបាននិយាយថា ខ្លួនមានបំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងពីរ។ នេះត្រូវគេមើលឃើញថាជាការបញ្ជាក់ជាថ្មីនូវវិធីសាស្រ្ត "យកអាមេរិកជាធំ" "America First" ដោយដាក់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកជាចម្បង ជាជាងការចូលឯកតោភាគីទៅខាងសម្ព័ន្ធមិត្តជប៉ុន។ 

យោងតាមសារព័ត៌មាន Reuters សេតវិមានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ខែធ្នូម៉ោងនៅអាមេរិក ថា លោកប្រធានាធិបតី Trump អាចរក្សាទំនាក់ទំនងការងារល្អជាមួយប្រទេសចិន និងសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយប្រទេសជប៉ុនក្នុងពេលតែមួយ។ នេះគឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់រដ្ឋាភិបាលអាមេរិក ខណៈភាពតានតឹងរវាងចិន និងជប៉ុនបានកើនឡើងថ្មីៗនេះ។

លោកស្រី ការូឡាញ ឡេវីត (Karoline Leavitt) បាននិយាយថាលោកប្រធានាធិបតី Trump ក៏រក្សាទំនាក់ទំនងការងារល្អជាមួយប្រធានាធិបតីចិន លោក Xi Jinping ផងដែរ ដោយបន្ថែមថា ប្រធានាធិបតីជឿជាក់ថានេះជារឿងល្អដែលបម្រើផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកគួរតែស្ថិតក្នុងជំហរមួយដើម្បីរក្សាសម្ព័ន្ធភាពដ៏រឹងមាំជាមួយជប៉ុន។

ជំហររបស់សេតវិមាននេះកំពុងបង្កើតរលកប្រតិកម្មបន្តិចបន្តួចស្របតាមស្ថានភាពថ្មីៗនេះនៅអាស៊ី-បូព៌ា។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានលើកឡើងពីលទ្ធភាពនៃការចូលរួមក្នុងព្រឹត្តិការណ៍ដែលមានការគំរាមកំហែងដល់កោះតៃវ៉ាន់ ដែលធ្វើឲ្យប្រទេសចិនខឹងខ្លាំង។

នៅសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាល្លឺម៉ង់នៅទីក្រុងប៉េកាំងថា ជប៉ុនកំពុងតែគំរាមកំហែងចិន ខាងផ្នែកយោធា ដែលមិនអាចទទួលយកបានទាល់តែសោះបន្ទាប់ពីទីក្រុងតូក្យូនិយាយថា យន្តហោះចម្បាំងរបស់ចិន បានតម្រង់រ៉ាដាទៅកាន់យន្តហោះយោធាជប៉ុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        13
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        61
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm