ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្សី​

2022/02/25 10:21:31 pm        1.2 K

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ប្រកាស​ជុំ​ថ្មី​នៃ​ទណ្ឌកម្ម​ដាក់​គោលដៅ​លើ​ប្រទេស​រុស្ស៊ី ​បន្ទាប់ពី​ការឈ្លានពាន​របស់​ប្រទេស​នេះ​លើ​អ៊ុយ​ក្រែ​ន​ ដោយ​ចោទ​ប្រកាន់​ថា មេដឹកនាំ​រុស្ស៊ី​លោក​ Vladimir Putin ​បាន​ជ្រើសរើស​សង្គ្រាម ហើយ​ប្រទេស​រុស្សី​នឹង​ទទួល​ផល​វិបាក​ពី​សកម្មភាព​របស់​ខ្លួន​។​

​លោក Biden បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​ផ្ដោត​លើ​ធនាគារ ពាណិជ្ជករ និង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​របស់​រុស្សី​។ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​រុស្ស៊ី​ធំៗ​ចំនួន ៤ និង​ដាក់​ការគ្រប់គ្រង​លើ​ការនាំចេញ​។​ ទណ្ឌកម្ម​គឺ​ស្រប​ទៅ​តាម​ការ​ទទូច​របស់​សេត​វិមាន​ ដែល​នឹង​មើល​ទៅលើ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​រុស្ស៊ី និង​រង្វង់​ខាងក្នុង​របស់​លោក Putin ខណៈ​បាន​ដាក់​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ ក្នុង​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​របស់​រុស្ស៊ី​។​ ​លោក Biden បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ ខណៈ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថាមាន​អ្នក​ស្លាប់ និង​រង​របួស​កើន​ឡើង​នៅ​ពេល​ដែល​កងកម្លាំង​រុស្ស៊ី វាយប្រហារ​ពី​ភាគ​ខាងកើត ភាគខាងជើង និង​ភាគ​ខាង​ត្បូង​របស់​ប្រទេស៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm