ខ្យល់បក់ខ្លាំងបណ្តាលឱ្យមនុស្សរាប់លាននាក់នៅទីក្រុង Sao Paulo គ្មានអគ្គិសនី កាត់ផ្តាច់ទឹកនិងជើងហោះហើរ

2025/12/12 07:55:11 pm        114

លំនៅឋាននិងអាជីវកម្មប្រហែល១,៥លានខ្នងគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ បន្ទាប់ពីព្យុះស៊ីក្លូនដ៏ធំបានវាយបោកបក់កាត់តំបន់ទីប្រជុំជននៃទីក្រុងសៅប៉ូឡូ(Sao Paulo) ដោយផ្តួលរំលំដើមឈើ និងបណ្តាញអគ្គិសនី រំខានដល់ជើងហោះហើរ និងការផ្គត់ផ្គង់ទឹក។

ក្រុមហ៊ុនថាមពលអគ្គិសនី Enel បាននិយាយថា ខ្យល់បក់ខ្លាំងរហូតដល់៩៨គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារតំបន់នេះដោយផលប៉ះពាល់បានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍នៅទូទាំងទីក្រុងដែលមានប្រជាជនចំនួន១១,៥លាននាក់។

ក្រុមហ៊ុន Enel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អតិថិជនប្រហែល២ លាននាក់នៅក្នុងតំបន់បានដាច់ចន្តរអគ្គិសនីក្នុងអំឡុងពេលព្យុះខ្លាំងបំផុត ហើយសេវាកម្មនានាត្រូវបានស្តារឡើងវិញមួយចំនួន។

ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Sabesp បានព្រមានថា ការដាច់ចរន្តអគ្គិសនីបានប៉ះពាល់ដល់ការបូមទឹករបស់ខ្លួន ដែលប៉ះពាល់ដល់សង្កាត់នានានៅទូទាំងតំបន់។ ការធ្វើដំណើរតាមផ្លូវអាកាសក៏ប្រឈមនឹងការរំខានផងដែរ ខណៈប្រតិបត្តិករអាកាសយានដ្ឋាន Aena បាននិយាយថា អាកាសយានដ្ឋាន Congonhas របស់ទីក្រុង Sao Paulo ដែលទទួលជើងហោះហើរក្នុងស្រុក បានបើកដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានលុបចោលជើងហោះហើរមកដល់ចំនួន៣១វ៉ុល និងជើងហោះហើរចេញដំណើរចំនួន១៥វ៉ុល បន្ទាប់ពីលុបចោលជើងហោះហើរចំនួន ១៨១ កាលពីថ្ងៃពុធ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        353
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        399
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        377

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm