អាមេរិកស្រូបយកទំនិញកម្ពុជាសរុបជាង ១១,៥ ពាន់លានដុល្លារគាំទ្រកំណើនខ្ពស់នៃការនាំចេញ

2025/12/12 08:14:54 pm        309

នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំមុន ដោយបានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ សុបជិត ១១,៩ ពាន់លានដុល្លារដុល្លារអាមេរិក កើនឡើងជិត ២៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៤, បច្ចុប្បន្នទីផ្សារមួយ នេះឈរក្នុងលំដាប់ទី១ នៃទីផ្សារនាំចេញសរុបរបស់កម្ពុជាដែលកំណើនខ្ពស់ ដោយបានកំពុងគាំទ្រដល់ការរីកលូតលាស់ និងបង្ហាញឱ្យឃើញ អំពីកិច្ចសហប្រតិប្រតិបត្តិការល្អ ជាពិសេសការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។

ចំពោះការនាំចេញ, នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៩ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីសហរដ្ឋអាមេរិកវិញនៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ៣៦៧ លានដុល្លារអាម៉េរិក បានកើនឡើង ៥០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ១១,៥ លានដុល្លារ កើនឡើងជាង ២៧ ភាគរយ, វៀតណាម ជាង ៧ ១៣០ លានដុល្លារ ថមថយ -០,៦ ភាគរយ, ចិនជាង ១ ៥០០ លានដុល្លារ ថមថយ ៦ ភាគរយ, ជប៉ុន ជាង ១ ៤០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដាជាង ១ ១៦៦ លានដុល្លារ កើនឡើងជាង ១៥ ភាគរយ, អេស្បាញជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៩៣៣ លានដុល្លារ កើនឡើង ៥ ភាគរយ, ហូឡង់ ៨៨២ លានដុល្លារ កើនឡើងជិត ២១ ភាគរយ ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបានកំពុង គំាទ្រដល់កំណើននាំចេញរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        107
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm