ពានរង្វាន់ឧស្សាហកម្មបៃតងបានជ្រើសរើសក្រុមហ៊ុន២១ ដែលរួមចំណែកអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា

2025/12/12 09:19:06 pm        136

ភ្នំពេញ ៖ ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ ត្រូវបានជ្រើសរើសយកក្រុមហ៊ុន ២១ ដែលបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្ម បៃតងនៅកម្ពុជា នៅក្នុងផលិតកម្មស្អាត និរន្តរភាព និងនវានុវត្តន៍ឧស្សាហកម្ម ប្រកបដោយការទទួលខុសត្រូវ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុង កម្មវិធីប្រកួតប្រជែង ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ផលិតកម្មបៃតងមិនមែនត្រឹមតែជាការចំណាយទេ តែជា ការវិនិយោគដែលនាំមកនូវការសន្សំសំចៃ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៃអាជីវកម្មសម្រាប់រយៈពេលវែង។ ឯកឧត្តមក៏លើកទឹកចិត្ត ឱ្យក្រុមហ៊ុនរោងចក្រ-សហគ្រាសទាំងអស់ បន្តនវានុវត្តន៍ថ្មីៗ ដោយមិនត្រូវស្កប់ស្គល់ នឹងការអនុវត្តបច្ចុប្បន្នរបស់ខ្លួនឡើយ ពោលគឺ ត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារបរិស្ថាន ប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែ ស្អាត ដោយរៀនសូត្រពីឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ឱ្យដឹងថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមាន ពានមាសចំនួន ៣, ពានប្រាក់ចំនួន ១១, និងពានសំរឹទ្ធចំនួន៧ ។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសតាមរយៈ ការវាយតម្លៃលើទិដ្ឋភាព៤ គឺទិដ្ឋភាពបរិស្ថាន នវានុវត្តន៍និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គមនិងសមភាពយេនឌ័រ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភវិឌ្ឍ ឧស្សាហកម្មបៃតង និងកត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្នកាន់តែមានសារៈសំខាន់ សម្រាប់ភាពប្រកួតប្រជែងជាសកល ជាពិសេសសម្រាប់ទីផ្សារធំៗដូចជាសហភាពអឺរ៉ុប។ ឯកឧត្តមបន្ថែមថា ឧស្សាហកម្មជាកម្លាំងជំរុញស្នូលសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែ វាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតង គឺជាគន្លឹះសម្រាប់ភាពប្រកួតប្រជែង របស់កម្ពុជា ជាពិសេសខណៈដែលទីផ្សារសកលលោក រួមទាំងសហភាពអឺរ៉ុប បាននិងកំពុងបង្កើនស្តង់ដារខ្ពស់លើនិរន្តរភាព។

ឯកឧត្តម បានបន្ថែមទៀតថា យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប បានកៀរគរថវិកាជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ២០២១ ដល់២០២៤ ដើម្បីគាំទ្រការវិនិយោគប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ក្នុងនោះក៏មានការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កា នៃគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាពនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរ បច្ចេកវិទ្យា អំណោយផលល្អដល់បរិស្ថាន ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះប្រកួតប្រជែងនេះ ត្រូវបានជ្រើសរើសក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះ ពាល់បរិស្ថាន ទន្ទឹមនឹងនោះបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ សហការអនុវត្តដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមាន ការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm