គណបក្សប្រឆាំងតង់ហ្សានីអះអាងថា មនុស្សជាង ២.000នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាពេល បោះឆ្នោត

2025/12/12 09:27:22 pm        514

គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសតង់ហ្សានីកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា មនុស្សជាង ២.000នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាក្នុងការបោះឆ្នោតមួយសប្តាហ៍ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោកស្រីប្រធានាធិបតី សាមៀ ស៊ូលូហ៊ូ ហាសាន់ (Samia Suluhu Hassan) ត្រូវបានប្រកាសថា ជាអ្នកឈ្នះនៃការបោះឆ្នោតនៅថ្ងៃទី ២៩ ខែតុលា ជាមួយនឹងសំឡេងឆ្នោត ៩៨ ភាគរយ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការបោះឆ្នោត និងត្រួតពិនិត្យយុទ្ធនាការឃាតកម្ម និងការចាប់ខ្លួនអ្នករិះគន់លោកស្រី ដែលបានបង្កឲ្យមានការតវ៉ា និងកុបកម្មទូទាំងប្រទេសនេះ។

អនុប្រធានបក្សប្រឆាំង Chadema លោក John Heche បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសតង់ហ្សានីបានឃើញ «មនុស្សជាង ២.០០០នាក់ ត្រូវបានសម្លាប់ និងជាង ៥.000នាក់ រងរបួស ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ»។

លោកបាននិយាយថា អំពើហិង្សានេះ ត្រូវបានបង្កឡើង «ដោយមានការចូលរួមដោយផ្ទាល់ពីរដ្ឋ« ហើយវាស្មើនឹង «ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។

ការរាប់ចំនួនអ្នកស្លាប់ពីគណបក្សប្រឆាំងពីមុន បានបង្ហាញថា មានចំនួនជាង ១.000នាក់។ ចំណែករដ្ឋាភិបាលមិនបានផ្តល់ចំនួនអ្នកស្លាប់ទេ។ 

លោក Heche បានជំរុញឲ្យសហគមន៍អន្តរជាតិ «ដាក់ទណ្ឌកម្មលើបុគ្គលទាំងអស់ដែលពាក់ព័ន្ធនឹងការរៀបចំផែនការ និងអនុវត្តសកម្មភាពឧក្រិដ្ឋកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងនេះ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm