ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មីជូនវីរកងទ័ពកម្ពុជា

2025/12/12 10:37:56 pm        134

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងបុត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ជូនដល់ជាតិមាតុភូមិ និងកងកំលាំងវិរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងសត្រូវឈ្លានពាន ព្រមទាំងប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមដាល់«អំបុកស្រូវថ្មី» និងវេចខ្ចប់ជាកញ្ចប់បានជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ ផងដែរ។ ការរៀបចំផលិតអំបុកស្រូវថ្មីចែកជូនកងទ័ពនិងប្រជាជនភៀសសឹក បានឆ្លើយតបនឹងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ "ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន’’។ 

លើសពីនេះ គឺគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទិញស្រូវពីប្រជាពលរដ្ឋនិងចែកជូនទៅតាមមូលដ្ឋានគ្រប់ឃុំ និងវិទ្យាល័យទាំងអស់ ក្នុង១កន្លែង១តោន ដើម្បីចែកជូនសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផលិតអំបុក ដើម្បីចែកលជូនវីរកងទ័ពនៅសមរភូមិមុខ និងសម្រាប់ចែកជូនជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ពីកងទ័ពថៃ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តែងតែបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ គិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជា របស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំ តាមបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅអំឡុងពេលមានសត្រូវឈ្លានពានទឹកដី និងគ្រោះមហន្តរាយនានា។ 

ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានគោរពបួងសួងសូមបារមី និងវត្ថុសក្តិសិទ្ធទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបារមីមាឬទ្ធិ ព្រំទាំងព្រះអង្គព្រះនាម វេស្សវន្ត កុវេរោ លោកតាអង្ក្រងភ្លើង លោកយាយស្រីគ្រប់ល័ក្ខ លោកតាគុណដាល់ លោកយាយទេព និងលោកតាក្រហមក ព្រមទាំង មេទ័ពជាច្រើនទៀត ដែលមានបុណ្យបរមី ជួយការពារព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសត្រូវឈ្លានពានទឹកដីវិនាសអន្តរាយនិង សូមជួយថែរក្សា និងការពារកងទ័ពនិងប្រជាជនកម្ពុជា ឱ្យមានសុវត្ថិភាព រួចផុតពីសង្គ្រាម និងជៀសផុតពីសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm