អង្គការសង្គមស៊ីវិល ២២៤ស្ថាប័ន ជំរុញសហគមន៍អន្តរជាតិ ចាត់វិធានការភ្លាមៗ ចំពោះការឈ្លានពានរបស់យោធាថៃ

2025/12/12 10:44:03 pm        509

នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ នេះ សហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ២២៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការបន្តអំពើឈ្លានពានដោយអាវុធគ្រប់ទម្រង់ដែលប្រព្រឹត្តិដោយកងកម្លាំងថៃ វាយប្រហារមកលើកម្ពុជា ដោយបាន ជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា។

ស្ថាប័នទាំងអស់ សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើ ឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃ ដោយប្រើអាវុធគ្រប់ទម្រង់និងវាយប្រហារដោយមិនរើសគោលដៅ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តវាយប្រហារកាន់តែខ្លាំងឡើងៗរហូតមកដល់បច្ចុប្បន្ន។ ទង្វើនេះ គឺជាការបំពានយ៉ាងច្បាស់និងធ្ងន់ធ្ងរ បំផុតមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍គ្រឹះនៃកិច្ចសហការវិជ្ជមានដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

ក្នុងស្មារតីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងដើម្បី ការពារជនស៊ីវិលស្លូតត្រង់ដែលរងផលប៉ះពាល់ដោយអរិភាពដែលកំពុងបន្ត សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យបង្កើនសម្ពាធលើព្រះរាជាណាចក្រថៃដើម្បី៖

- បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់ នៃការឈ្លានពានដោយអាវុធគ្រប់ទម្រង់ប្រឆាំងនឹងកម្ពុជា និងប្រជាជនស៊ីវិល

- គោរពយ៉ាងពេញលេញ នូវព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ និងបូរណភាពទឹកដីរបស់ កម្ពុជា

- ចូលរួមក្នុងការសន្ទនាប្រកបដោយស្ថាបនា និងប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី ក្រោមការណែនាំរបស់អន្តរជាតិ ដើម្បីដោះស្រាយរាល់ជម្លោះ និង

- ធានាការគោរពសិទ្ធិមនុស្ស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ របស់កម្មករចំណាកស្រុកកម្ពុជាទាំង អស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្របតាមច្បាប់អន្តរជាតិ និងបទដ្ឋានការងារ អន្តរជាតិ។

អង្គភាពទាំង ២២៤ សូមជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា និងលើកកម្ពស់គោលការណ៍នៃសន្តិភាព យុត្តិធម៌ និងសិទ្ធិមនុស្ស។

 ព័ត៌មានពិស្ដារ៖

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm