គម្លាតពាណិជ្ជកម្មអាមេរិក រួមដល់កម្រិតតូចបំផុត តាំងពីឆ្នាំ២០២០ ក្រោយដំឡើងពន្ធ

2025/12/12 11:55:27 pm        89

ទិន្នន័យរបស់រដ្ឋាភិបាល ដែលត្រូវបានពន្យារពេលចេញផ្សាយ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) ថា ក្នុងខែកញ្ញា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងគួរឲ្យភ្ញាក់ផ្អើលដល់កម្រិតតូចបំផុត គិតចាប់តាំងពីឆ្នាំ២០២០ ដោយការនាំចូលកើនឡើងបន្តិច ខណៈដែលអត្រាពន្ធថ្មីរបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្ដើមចូលជាធរមាន។

ឱនភាពពាណិជ្ជកម្មរួម បានធ្លាក់ចុះ ១០,៩ភាគរយ ពោលគឺមកនៅត្រឹម ៥២,៨ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការនាំចេញបានហក់ឡើង ៣,០ភាគរយ ដល់ចំនួន ២៨៩,៣ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ០,៦ភាគរយ ដល់កម្រិត ៣៤២,១ពាន់លានដុល្លារ។

គួរបញ្ជាក់ថា តួលេខពាណិជ្ជកម្មនេះ គឺជារបាយការណ៍ចុងក្រោយបង្អស់នៃរបាយការណ៍សេដ្ឋកិច្ចផ្លូវការ ដែលត្រូវបានពន្យារពេលដោយសារតែការបិទរដ្ឋាភិបាលរយៈពេលវែង ចន្លោះខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា។

ការផ្អាកនោះ បានធ្វើឲ្យមន្ត្រី និងក្រុមហ៊ុនស្វែងរកគោលនយោបាយ និងការសម្រេចចិត្តលើអាជីវកម្ម ដោយគ្មានសូចនាករសំខាន់ៗ ស្តីពីស្ថានភាពនៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ ប៉ុន្តែឥឡូវនេះ របាយការណ៍ កំពុងតែលេចឡើងក្នុងល្បឿនយឺតយ៉ាវ។

យ៉ាងណាក្ដី តួលេខកាលពីថ្ងៃព្រហស្បតិ៍នោះ ក៏បានបង្ហាញផងដែរពីរបៀបដែលអត្រាពន្ធថ្មីរបស់លោក Trump នៅឆ្នាំនេះ បន្តផ្ដល់ផលអវិជ្ជមានដល់ពាណិជ្ជកម្ម បន្ទាប់ពីការដំឡើងយ៉ាងធ្ងន់ធ្ងរដែលផ្តោតលើដៃគូពាណិជ្ជកម្មរាប់សិប បានប៉ះពាល់ដល់ការនាំចូលរបស់ប្រទេស ក្នុងខែសីហា។

កាលពីថ្ងៃទី៧ ខែសីហា ពន្ធលើសកលលោកដ៏តឹងរ៉ឹងរបស់លោក Trump បានចូលជាធរមាន សម្រាប់ទំនិញពីប្រទេសនានា រាប់ចាប់ពីសហភាពអឺរ៉ុប រហូតដល់ប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm