សហភាពពលកម្មជាតិកម្ពុជា ផ្តួចផ្តើមរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក និងអំពាវនាវឱ្យម្ចាស់រោងចក្រ និងកម្មករទូទាំងប្រទេសចូលរួម

2025/12/12 11:58:47 pm        123

(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព។ 

សេចក្ដីអំពាវនាវរបស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) "មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)" នឹងចុះទៅសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ព្រំដែន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

ក្នុងស្មារតីនេះ សហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ជួយឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា និងគាំទ្រសកម្មភាពនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញអំពីការលំបាករបស់បងប្អូនជនភៀសសឹក ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះ, សហជីពរបស់លោក ក៏បានសម្រេចបង្កើត "មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)" នេះឡើង ដើម្បីជួយរួមចំណែកសម្រួលការលំបាកខ្លះរបស់ពួកគាត់ ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែមដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ 

លោកបន្ថែមថា «ដូចនេះ ក្នុងនាមសហជីព ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករ-និយោជិត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រជាមួយមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីទ្រទ្រង់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក៏ដូចចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងការពារដែនអធិបតេយ្យភាព ការពារទឹកដីកម្ពុជាយ៉ាងរឹងមាំរបស់យើង»។ 

ជាមួយគ្នានេះ លោក សំ សឿន បានបន្តថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើដ៏ឃោរឃៅរបស់យោធាថៃ ដែលបានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី ដោយបានបណ្ដាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព។ 

នៅក្នុងសេចក្ដីអំពាវនាវដដែល សហភាពពលកម្មជាតិកម្ពុជា (NLC) សង្ឃឹមជឿថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត នឹងគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ព្រំដែន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm