ឧត្តមសេនីយ៍អាមេរិក៖ សមយុទ្ធត្រូវការជាចាំបាច់ ខណៈកូរ៉េខាងត្បូងលើកឡើងការផ្លាស់ប្តូរ

2025/12/12 11:59:17 pm        64

មេបញ្ជាការជាន់ខ្ពស់អាមេរិក នៅឧបទ្វីបកូរ៉េ បាននិយាយថា សមយុទ្ធជាទៀងទាត់ រវាងសម្ព័ន្ធមិត្ត គឺ «ពិតជា» ចាំបាច់ ដើម្បីរក្សាសន្តិភាព និងដាក់សម្ពាធលើកូរ៉េខាងជើង បន្ទាប់ពីមន្ត្រី នៅក្នុងទីក្រុងសេអ៊ូល បានលើកឡើងពីកែសម្រួលសមយុទ្ធ ដើម្បីជួយសម្រួលដល់ការសន្ទនាជាមួយប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។

អំឡុងសិក្ខាសាលាតាមអនឡាញមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) ដោយសំដៅទៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) មេបញ្ជាការកងទ័ពអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Xavier Brunson បាននិយាយថា៖ «កិច្ចសហការ រវាងរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺពិតប្រាកដ។ វាមិនមែនជាទំនាក់ទំនងជួយគ្នាទៅវិញទៅមកនោះឡើយ។ វាគឺជាពិតទំនាក់ទំនងពិតប្រាកដ»។

លោកឧត្តមសេនីយ៍ Brunson បានបន្ថែមថា៖ «នៅពេលណាដែលនរណាម្នាក់និយាយអំពីរឿងនេះ ខ្ញុំមិនខ្វល់ថា នរណានិយាយនោះទេ និយាយអំពីសមយុទ្ធក្នុងកម្រិតតូច ឬសមយុទ្ធខុសពីមុន ហើយពួកគេត្រូវដឹងថា មានព្រឹត្តិការណ៍នេះ ២ដង ក្នុងមួយឆ្នាំ ដែលយើងពិតជាត្រូវការការគាំទ្រគ្នាខ្លះ»។ ការលើកឡើងរបស់លោកនេះ ទំនងជាសំដៅទៅលើសមយុទ្ធជាទៀងទាត់របស់សម្ព័ន្ធមិត្តទាំង២ នៅនិទាឃរដូវ និងរដូវក្តៅ ដែលមានពាក់ព័ន្ធនឹងទាហានអាមេរិកប្រមាណជា ២៨.៥០០នាក់ ដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការកត់សម្គាល់របស់លោកឧត្តមសេនីយ៍រូបនេះ ហាក់ដូចជាមានជំហរខុសពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបាននិយាយកាលពីមួយសប្តាហ៍មុនថា លោកបើកចំហរ ដើម្បីពិនិត្យមើលសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក ប្រសិនបើវានឹងជួយអាមេរិកឲ្យបន្តកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។ ក្រោយមក ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Lee បាននិយាយថា ទីក្រុងសេអ៊ូលមិនកំពុងពិចារណាលើការកែសម្រួលសមយុទ្ធជាជម្រើសមួយ នាពេលនេះទេ។ តែរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួម លោក Chung Dong-young បានប្រាប់អ្នកសារព័ត៌មាននៅសប្តាហ៍នេះថា ពួកគេគួរតែអាចពិភាក្សា អំពីបញ្ហានេះ ដើម្បីចាប់ផ្តើមការចរចាជាមួយទីក្រុងព្យុងយ៉ាង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm