មេដឹកនាំអេហ្ស៊ីប និងបារ៉ែន ជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា

2025/12/13 12:30:57 am        73

ការិយាល័យប្រធានាធិបតីនៃប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងព្រះមហាក្សត្របារ៉ែន Hamad bin Isa Al Khalifa កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមាន «ការអនុវត្តពេញលេញ» នូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកជំនួយមនុស្សធម៌ និងការកសាងឡើងវិញ។ 

ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើ «ភាពចាំបាច់ក្នុងការចាប់ផ្តើមដំណើរការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដើម្បីធានាការស្តារជីវិតធម្មតាសម្រាប់ប្រជាជនរបស់ខ្លួន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ពួកគេក៏បានគូសបញ្ជាក់ពី«ការបដិសេធយ៉ាងដាច់អហង្ការ»របស់ពួកគេចំពោះការប៉ុនប៉ងណាមួយដែលមានគោលបំណងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីដីរបស់ពួកគេ ដោយបញ្ជាក់ជាថ្មីថា «បុព្វហេតុប៉ាឡេស្ទីន នឹងនៅតែជាកង្វល់របស់អារ៉ាប់ និងអន្តរជាតិ»។

បទឈប់បាញ់ដែលរង់ចាំជាយូរមកហើយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានចូលជាធរមាន នៅថ្ងៃទី១០ ខែតុលា ហើយត្រូវបានសម្រេចតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងទួរគី ដោយផ្អែកលើផែនការរបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោកប្រធានាធិបតីអេហ្ស៊ីប និងព្រះមហាក្សត្របារ៉ែន បានឯកភាពគ្នាលើ   «សារៈសំខាន់នៃការអនុវត្តពេញលេញ» នូវផែនការសន្តិភាព ដូចដែលបានគាំទ្រនៅក្នុងសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកវាថា ជា         «ក្របខ័ណ្ឌមួយសម្រាប់ការសម្រេចបានសន្តិភាពប្រកបដោយភាពយុត្តិធម៌ និងទូលំទូលាយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm