ស្វីសនឹងកាត់បន្ថយការបញ្ជាទិញយន្តហោះចម្បាំង F-35 ពីអាមេរិក ដោយសារតម្លៃខ្ពស់

2025/12/13 04:01:13 am        397


ប្រទេសស្វីស នៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយចំនួនយន្តហោះចម្បាំង F-35A Lightning II របស់ក្រុមហ៊ុន Lockheed Martin ដែលខ្លួនកំពុងទិញពីសហរដ្ឋអាមេរិក ដើម្បីឲ្យវាអាចទៅតាមផែនការថវិកាដើម បន្ទាប់ពីតម្លៃនៃការបញ្ជាទិញបានឡើងខ្ពស់។

ទីក្រុង Bern បានជ្រើសរើស F-35A ជាយន្តហោះចម្បាំងជំនាន់ក្រោយរបស់ខ្លួន ក្នុងឆ្នាំ២០២១ សម្រាប់អ្វីដែលខ្លួនចាត់ទុកថា មានតម្លៃថេរ ៦ពាន់លានហ្វ្រង់ស្វីស (៧,៥៤ពាន់លានដុល្លារ) សម្រាប់យន្តហោះ ៣៦គ្រឿង។ ក្រោយមកសហរដ្ឋអាមេរិក បានប្រាប់ថា ចំនួនសរុប គឺមានកំហុសខ្គង។

បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួនបានណែនាំក្រសួងការពារជាតិឲ្យទិញយន្តហោះ F-35A ក្នុងចំនួនខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ក្នុងកញ្ចប់ថវិកា ៦ពាន់លានហ្វ្រង់ស្វីស សម្រាប់យន្តហោះថ្មីដែលត្រូវបានអនុម័តដោយសាធារណជន តាមរយៈការបោះឆ្នោតប្រជាមតិឆ្នាំ២០២០។

រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារតែការចំណាយហួសប្រមាណ ការរក្សាចំនួនដែលបានគ្រោងទុកដំបូង ៣៦គ្រឿងនៃយន្តហោះចម្បាំង F-35A គឺមិនអាចទៅរួចឡើយតាមកម្រិតហិរញ្ញវត្ថុ»។

តែយ៉ាងណាក្ដី រដ្ឋាភិបាលបានបញ្ជាក់ថា រង់ចាំការពិនិត្យមើលថា តើត្រូវការជំហានបន្ថែមទៀតដែរ ឬទេ ក្នុងការបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសស្វីស ដើម្បីឲ្យគណៈរដ្ឋមន្ត្រីអាចធ្វើការសម្រេចដែលអាចឲ្យវាឈានដល់គោលដៅដើម ៣៦គ្រឿងនោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm