ទាហានថៃបាញ់ផ្លោងចូលទឹកដីខេត្តកោះកុង និងប្រើយន្តហោះF-16ទម្លាក់គ្រាប់បណ្តាលឲ្យស្ពាននៅខេត្ត ពោធិ៍សាត់ពីរកន្លែងខូចខាត់យ៉ាងដំណំ

2025/12/13 05:21:42 pm        643

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសឲ្យដឹងថា នៅយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកការរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ប្រហារពីនាវាចម្បាំងរបស់ខ្លួនមកទឹកដីខេត្តកោះកុងចំនួន២០គ្រាប់ បានទម្លាក់គ្រាប់បែកតាមយន្តហោះចម្បាំង F-16 បណ្តាលឲ្យស្ពាន់ចំនួនពីរកន្លែង និងអគារខូចខាត់យ៉ាងដំណំនៅថ្មដា ខេត្តពោធិសាត់ បន្តទម្លាក់គ្រាប់បែកចង្កោម និងបាញ់ដោយអាវុធធុនធ្ងន់ជាច្រើនទៀតនៅតាមបន់ព្រំដែននៃខេត្តបាត់ដំបង,ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

 ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល ៧ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបន្តរំលោភដែនអធិបតេយ្យកម្ពុជា ដោយបានបើកការបាញ់ ប្រហារយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដោយបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ និងរង របួសរាប់សិបនាក់ ខូចខាតសាលារៀន មន្ទីរពេទ្យ ស្ពាន វត្តអារាម ប្រសាទបូរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។ បើតាមអ្នកនាំពាក្យ រហូតមកដល់ពេលនេះទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងយ៉ាងឃោឃៅបំផុតមកលើកម្ពុជានៅឡើយ។

​អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរូបនេះ បានលើកឡើងផងដែរថាទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាដោយមិនរើសគោលដៅនោះឡើយ ដោយការឈ្លានពាននេះ គឺជាទង្វើអមនុស្សធម៌បំផុត និងថែមទាំងរំលោភបំពានច្បាប់អន្តរជាតិផងដែរ។ លោកជំទាវម៉ាលី សុជាតា បាន បន្ថែមថាទាហានឈ្លានពានថៃ បានបន្តរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ រំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ហើយបានពង្រីកការបាញ់មកលើកម្ពុជា កាន់តែព្រៃផ្សៃ និងសាហាវបំផុត។ តែទោះបីជាទាហានឈ្លានពានថៃធ្វើការបាញ់ប្រហារយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ មុះមុត មិនរាថយ និងចុះចាញ់នោះឡើយ ហើយបានបាញ់ឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារជាតិ និងបូរណភាពទឹកកម្ពុជា។

ជាថ្មីម្តងទៀត លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យកម្ពុជា និងបន្តអំពាវនាវឲ្យភាគីថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់ផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        57
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        53
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm