ប្រធានាធិបតីសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ

2025/12/13 08:06:45 pm        353

ភ្នំពេញ៖ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ ដែលបានកលតឡើងជាថ្មីនេះ។

ការសម្តែងក្តីបារម្ភខណៈឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូន ឯកឧត្តម លី ជេម្យ៉ង់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ ផ្សេងទៀត។ 

យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជរដ្ឋទូតកូរ៉េនៅកម្ពុជាបានឲ្យដឹងថាក្នុងជំនួបកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតីលី និងប្រជាជនកូរ៉េផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតបានមានប្រសាសន៍ថា កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ ដែលបានបំរើដល់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកន្លងមក។ 

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវមោទកភាពដែលមានឱកាសមកបំពេញបេសកកម្មក្នុងប្រទេសកូរ៉េដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ព្រមទាំងមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សំបូរបែប។

ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្តថានឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពបន្តពង្រឹងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ឯកឧត្តម ប្រធានាធិបតីលី បានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ឃួន ផុនរតនៈ ដែលបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងសហការបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ 

បន្ថែមពីនេះ ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ដោយសង្ឃឹមថាប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ​ ៕

បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm