បេសកជនអាមេរិក លោក Witkoff នឹងធ្វើដំណើរទៅក្រុងប៊ែរឡាំង ដើម្បីជួបលោក Zelenskiy និងមេដឹកនាំអឺរ៉ុប

2025/12/13 09:11:33 pm        80

បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី លោក Donald Trump គឺលោក Jared Kushner នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងមេដឹកនាំអឺរ៉ុប នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិក ជុំវិញបញ្ហានេះ។

មន្ត្រីរូបនោះបានបន្ថែមថា លោក Witkoff ក៏នឹងជួបជាមួយសមភាគីរបស់លោកមកពីប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ សារព័ត៌មាន The Wall ⁠Street Journal បានរាយការណ៍ដំបូងគេពីការមានកិច្ចប្រជុំនេះ។

ជម្រើសក្នុងការបញ្ជូនលោក Witkoff ដែលបានដឹកនាំការចរចាជាមួយអ៊ុយក្រែន និងរុស្ស៊ី ទាក់ទងនឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក បង្ហាញពីភាពបន្ទាន់ដែលកំពុងកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដែលនៅសល់ជាមួយទីក្រុងគីវ ជុំវិញលក្ខខណ្ឌនៃផែនការនេះ។

សារព័ត៌មាន The Wall ⁠Street Journal បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានលើកឡើងថា លោក Trump នឹងបញ្ជូនមន្ត្រីទៅកិច្ចប្រជុំ លុះត្រាណាតែលោកមានអារម្មណ៍ថា មានវឌ្ឍនភាពគ្រប់គ្រាន់ ក្នុងដំណើរការចរចាសន្តិភាពនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm