មន្ត្រី៖ ផែនការរបស់អាមេរិកឃើញអ៊ុយក្រែនចូលជាសមាជិក EU ក្នុងឆ្នាំ២០២៧

2025/12/13 09:14:39 pm        75

ប្រភពជាន់ខ្ពស់មួយដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មានមួយកាលពីថ្ងៃសុក្រ (ទី១២ ខែធ្នូ) ថា ប្រទេសអ៊ុយក្រែននឹងចូលរួមជាមួយសហភាពអឺរ៉ុប (EU) យ៉ាងឆាប់នៅខែមករា ឆ្នាំ២០២៧ ក្រោមផែនការចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ដំណើរការចូលជាសមាជិក EU ដ៏ស្មុគស្មាញ ជាធម្មតាត្រូវចំណាយពេលជាច្រើនឆ្នាំ ហើយតម្រូវឲ្យមានការបោះឆ្នោតជាឯកច្ឆន្ទពីសមាជិកទាំង ២៧ របស់ប្លុក ហើយប្រទេសមួយចំនួន ជាពិសេសហុងគ្រី បានបង្ហាញការប្រឆាំងជាប់ជានិច្ច ចំពោះការចូលរួមរបស់អ៊ុយក្រែន។

គំនិតនៃការចូលរួបរួមយ៉ាងរហ័ស ត្រូវបានរួមបញ្ចូលនៅក្នុងកំណែចុងក្រោយបំផុតនៃផែនការដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម ដែលក៏នឹងឃើញអ៊ុយក្រែនព្រមលះបង់ដែនដីទៅឲ្យរុស្ស៊ីផងដែរ និងដែលបានបង្កឲ្យមានភាពច្របូកច្របល់ផ្នែកការទូត នៅទូទាំងទ្វីបអឺរ៉ុប ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ដោយសំដៅទៅលើផែនការរបស់សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានប្រាប់ថា៖ «វា (ដំណើរការ) ត្រូវបានបញ្ជាក់ ប៉ុន្តែវាជាបញ្ហា សម្រាប់ការចរចា ហើយអាមេរិកគាំទ្រវា»។

លោកប្រធានាធិបតី Volodymyr Zelenskyy បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំដែលប្រឆាំងនឹងសមាជិកភាពរបស់អ៊ុយក្រែនឲ្យផ្លាស់ប្តូរជំហររបស់ពួកគេ។

គួរបញ្ជាក់ថា ទីក្រុងគីវបានប្រឹងប្រែងជាយូរមកហើយ ក្នុងការចូលជាសមាជិក EU ហើយបាននិងកំពុងអនុវត្តកំណែទម្រង់ ចាប់តាំងពីមានបដិវត្តន៍គាំទ្រអឺរ៉ុបឆ្នាំ២០១៤ ប៉ុន្តែបានជួបការលំបាកក្នុងការលុបបំបាត់អំពើពុករលួយដែលរាលដាល ជាតម្រូវការស្នូល ដើម្បីបានចូលរួមជាមួយប្លុកនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        2
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm