ចិនប្រារព្ធពិធីមិនសូវអធិកអធម ដើម្បីរំលឹកដល់ការសម្លាប់រង្គាល នៅ Nanjing ទោះមានភាពតានតឹងជាមួយជប៉ុន

2025/12/13 09:16:28 pm        93

ដោយមិនមានការចូលរួមពីសំណាក់លោកប្រធានាធិបតី Xi Jinping ប្រទេសចិនបានប្រារព្ធពិធីមិនសូវអធិកអធមមួយ នាថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) នេះ ដើម្បីរំលឹកដល់ការសម្លាប់រង្គាល នៅទីក្រុង Nanjing (Nanjing Massacre) ក្នុងឆ្នាំ១៩៣៧ ទោះបីជាមានវិបត្តិការទូត រវាងទីក្រុងប៉េកាំង និងតូក្យូ ជុំវិញបញ្ហាកោះតៃវ៉ាន់ក៏ដោយ។

ទីក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ចំពោះប្រទេសជប៉ុន ចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា សន្មតថា ចិនវាយប្រហារកោះតៃវ៉ាន់ដែលទាមទារដោយចិន អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីប្រទេសជប៉ុន។

គួរដឹងថា ចិន និងជប៉ុនមានជម្លោះជាមួយគ្នាជាយូរមកហើយ ជុំវិញប្រវត្តិសាស្ត្របង្កប់ដោយភាពឈឺចាប់របស់ប្រទេសទាំង ២។ ចិនតែងតែរំលឹកប្រជាជនរបស់ខ្លួនជាប់ជានិច្ច អំពីការសម្លាប់រង្គាលឆ្នាំ១៩៣៧ ដែលខ្លួននិយាយថា ទាហានជប៉ុនបានសម្លាប់មនុស្ស ៣០០.០០០នាក់ នៅក្នុងទីក្រុងដែលពេលនោះជារដ្ឋធានីរបស់ប្រទេស។

សាលាក្តីសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២ បានដាក់ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Nanjing ភាគខាងកើតចំនួន ១៤២.០០០នាក់ ប៉ុន្តែអ្នកនយោបាយ និងអ្នកជំនាញផ្នែកសិក្សាស្រាវជា្រវជប៉ុនអភិរក្សនិយមមួយចំនួន បានបដិសេធថា ការសម្លាប់រង្គាលមិនបានកើតមានសោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        2
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm