ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការពារជាតិបញ្ជាក់ថា នៅម៉ោង៨និង១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕
