ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៤៧០នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៣៥នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា ករណីស្លាប់ចំនួន ៥នាក់ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០៣២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២៩,៥៤៨នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១២២,៨៧៧នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕