សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា

2025/12/14 05:39:42 pm        456

(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ៣ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ា​ងសាហាវព្រៃផ្សៃ​ពី​សំណាក់​កង​ទ័ព​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានប្រមូលផ្តុំគ្នា នៅទីក្រុងអាសាន ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្វាងជូតូច ចាប់ពីម៉ោង ១២:០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ១:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) និង​នៅ​ទីក្រុង​ក្វាង​ជូ​ធំ​ចាប់​ពីម៉ោង ៣:០០នាទី រសៀល ដល់ម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែល​ទាំង​៣​ទីតាំង​នេះ ​មានអ្នកចូលរួមសរុបប្រមាណជិត ៦០០នាក់។

អ្នកចូលរួមទាំងអស់បានកាន់បដាពាក្យស្លោក ថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​យ៉ាង​សាហាវ​ព្រៃផ្សៃរ​បស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា និងស្រែកបន្លឺសំឡេង កម្ពុជា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការឈ្លានពានរបស់សៀម ដែលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ស្នេហា​ជាតិ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​ព្រៃផ្សៃ និងការរំលោភសិទ្ធិមនុស្ស​យ៉ាងធ្ងន់​ធ្ងរ​របស់​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​រាប់​សែននាក់។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នា​ទាមទារ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយ​ងាក​មក​គោរព​កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕

ដោយឡែកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅកូរ៉េនឹងបន្តរៀបការជួបជុំថ្កោលទោសថៃចំនួន ២ទីតាំងបន្ថែមទៀត នៅទីក្រុងសេអ៊ូល និងទីក្រុងក្វាងជូធំ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm