មេដឹកនាំកូរ៉េខាងជើងកោតសរសើរទាហានដែលវិលត្រឡប់ពីបេសសកម្មនៅរុស្ស៊ីវិញ

2025/12/14 07:01:45 pm        90

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចូលរួមពិធីស្វាគមន៍ សម្រាប់អង្គភាពវីស្វកម្មកងទ័ពកូរ៉េខាងជើងដែលបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយបំពេញការងារនៅរុស្ស៊ី ។

នៅក្នុងសុន្ទរកថាចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក Kimបានកោតសរសើរដល់ក្រុមមន្រ្តី និងទាហានកងវរសេនាធំវិស្វកម្ម លេខ ៥២៨នៃកងទ័ពប្រជនកូរ៉េ សម្រាប់វីរភាពរបស់ពួកគេក្នុងការបំពេញបទបញ្ជាពីគណបក្សកាន់អំណាចពលករកូរ៉េ អំឡុងការដាក់ពង្រាយរយៈពេល ១២០ថ្ងៃនៅក្រៅប្រទេស ។

រូបភាពវីដេអូឃ្លីបចេញដោយកូរ៉េខាងជើង ឃើញទាហានស្លៀកពាក់ឯកសណ្ឋាណ ចុះពីលើយន្តហោះ លោក Kimឱបទាហានម្នាក់អង្គុយលើកៅអីរុញ ហើយទាហាន និងក្រុមមន្រ្តីជួបជុំគ្នា ស្វាគមន៍ទាហានដែលវិលត្រឡប់ពីក្រៅប្រទេសវិញ ។

KCNA រាយការណ៍ថា អង្គភាពនេះ ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីកាលពីដើមខែសីហា ហើយនិងចូលរួមប្រយុទ្ធ និងបំពេញការងារវីស្វកម្មនៅតំបន់ Kursk របស់រុស្ស៊ី អំឡុងសង្រ្គាមជាមួយអ៊ុយក្រែន ។

កាលពីខែមុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានកូរ៉េខាងជើងដែលបានជួយរុស្ស៊ីរុញច្រានការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ភាគខាងលិច Kursk របស់ខ្លួន បច្ចុប្បន្នដើរតួយ៉ាងសំខាន់ ក្នុងការបោសសម្អាតមីននៅទីនោះ ។

យោងតាមប្រភពពីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង ២ កូរ៉េខាងជើងកាលពីឆ្នាំមុន បានបញ្ជូនទាហានប្រហែល ១៤.០០០នាក់ ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ីនៅតំបន់ Kursk ហើយទាហាន ៦ពាន់នាក់របស់ពួកគេ ត្រូវបានសម្លាប់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm