ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រដ្ឋអ៊ិស្លាមសង្ស័យនៅស៊ីរី

2025/12/14 07:05:19 pm        82

 យោធាអាមេរិកនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្កោលទោសការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់កាលពីថ្ងៃសៅរ៍ ពេលដែលជនវាយប្រហាររដ្ឋអ៊ិស្លាមសង្ស័យ មានគោលដៅលើក្បួនរថយន្តរបស់កងកម្លាំងអាមេរិក និងកងកម្លាំងស៊ីរី ។

 មន្រ្តីក្នុងស្រុក ៣នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជនវាយប្រហារគឺជាសមាជិករបស់កងកម្លាំងសន្តិសុខស៊ីរី ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី និយាយប្រាប់ទូរទស្សន៍រដ្ឋថា បុរសម្នាក់នោះ ពុំមានតួលនាទីក្នុងកងកម្លាំងសន្តិសុខនោះទេ ។

 ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក និយាយថា ទាហានសហរដ្ឋអាមេរិក ៣នាក់ បានរងរបួសផងដែរនៅក្នុងការវាយប្រហារនេះ ។

 នៅក្នុងសេចក្តីថ្លែងការណ៍ ទីបញ្ជាការកណ្តាលអាមេរិកនិយាយថា ការវាយប្រហារដែលធ្វើឡើងដោយខ្មាន់កាំភ្លើងតែម្នាក់ឯងនេះ បានកើតឡើង ពេលដែលទាហានចូលរួមអន្តរកម្មជាមួយអ្នកដឹកនាំសំខាន់ៗនៅទីក្រុងភាគកណ្តាល Palmyra របស់ប្រទេសស៊ីរី ។

 រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយនៅលើបណ្តាញព័ត៌មានសង្គមថា កងកម្លាំងជាដៃគូ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ ។

 មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក និយាយថា ការវាយតម្លៃដំបូងបង្ហាញថា រដ្ឋអ៊ិស្លាមប្រហែលជាបានបើកការវាយប្រហារនេះ បើទោះបីជាក្រុមជីវពលមួយនេះ ពុំបានប្រកាសទទួលស្គាល់ភ្លាមៗក៏ដោយ ។ វាបានកើតឡើងនៅតំបន់ដែលពុំបានគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm