អគ្គលេខាធិការដ្ឋានរដ្ឋសភាបែងចែកអំណោយថវិកាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរកងទ័ពតាមសមរភូមិជួរមុខនិងពលរដ្ឋភៀសសឹក

2025/12/14 08:11:53 pm        236

ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរប្រឆាំងការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលអំណោយជាថវិកាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគ បរិភោគជាច្រើនពីថ្នាក់ដឹកនាំរដ្ឋសភាសមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការ​នៃ​អគ្គលេខាធិការដ្ឋានរដ្ឋសភាទីប្រឹក្សាជំនួយការព្រមទាំងពីសប្បុរសជននានាសម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភាក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានចាត់ចែងដឹកជញ្ជូនជំនួយទាំងអស់នោះ ឆ្ពោះ ទៅកាន់បណ្តាខេត្តនានា ជាប់ព្រំដែនថៃ ដើម្បីផ្គត់ផ្គង់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។

អំណោយនឹងប្រគល់ជូនអាជ្ញាធរខេត្តនីមួយៗដើម្បីធ្វើការបែងចែក តាមគោលដៅក្នុងនោះ មាន៖ ខេត្តព្រះវិហារទឹកប្រាក់ចំនួន២០លានរៀលខេត្តឧត្តរមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៥០លានរៀល និងខេត្តពោធិ៍សាត់ ទឹកប្រាក់ ចំនួន ២០លានរៀល ខេត្តកោះកុង ថវិកាចំនួន ២០លានរៀល ។ ចំណែកសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលខេត្ត នីមួយៗ ទទួល បានមានដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ អង្ករ ត្រីខ បាយក្តាំង អំបុក ភួយ និង សម្លៀកបំពាក់ជាដើម។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានកំពុងទទួលអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ទៀតហើយនឹង ធ្វើការបែងចែក ទៅតាមតំបន់ផ្សេងៗទៀត។ ក្រៅពីការបែងចែកអំណោយ ខាងលើ នេះ ក្រុមការងាររបស់រដ្ឋសភាដោយមានការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភា បានអញ្ជើញចូល រួមពិធីបុណ្យសព និងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកថវិកា ជូនកងទ័ពជួរមុខនិងពលរដ្ឋកំពុង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលាជាដើម។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិង មន្រ្តីរាជការរដ្ឋសភា សូមបួងសួង ដល់ទេវតា រក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោកសូមតាម ថែរក្សា ការពារកងទ័ពកម្ពុជារបស់យើងឱ្យជួបប្រទះតែសេចក្តីសុខជៀសផុតពីជំងឺដង្កាត់ទាំងឡាយហើយ ឈ្នះអស់ខ្មាំងសត្រូវ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm