មន្រ្តីអាមេរិកជាង ៤០០នាក់ បន្តតាមប្រមាញ់ខ្មាន់កាំភ្លើង ក្នុងការបាញ់ប្រហារនៅសកលវិទ្យាល័យ Brown

2025/12/14 08:37:03 pm        88

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសមត្ថកិច្ចជាង ៤០០នាក់ ត្រូវបានដាក់ពង្រាយនៅយប់ថ្ងៃសៅរ៍ (១៣ ធ្នូ) ខណៈនគរបាលកំពុងតាមប្រមាញ់ជនសង្ស័យក្នុងការបាញ់ប្រហារដ៏ធំនៅសកលវិទ្យាល័យ Brown ក្នុងរដ្ឋ Rhode Island របស់សហរដ្ឋអាមេរិក ដែលបានបណ្តាលឱ្យនិស្សិត ២នាក់ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត បានរងរបួស។

បរិវេណសកលវិទ្យាល័យនៅទីក្រុង Providence មួយនេះ នៅតែត្រូវបិទខ្ទប់អស់ជាច្រើនម៉ោងមកហើយ បន្ទាប់ពីជនសង្ស័យម្នាក់កាន់អាវុធ បានចូលទៅក្នុងអគារសិក្សាមួយខ្នង ជាទីដែលនិស្សិតកំពុងប្រឡង។ ផ្លូវនានាជុំវិញបរិវេណសាលា ពោរពេញដោយរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនម៉ោងបន្ទាប់ពីការបាញ់ប្រហារ ហើយសន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញក្រុង ខណៈភ្នាក់ងារអនុវត្តច្បាប់ បន្តការតាមប្រមាញ់ខ្មាន់កាំភ្លើង។

ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យនៅតែមិនទាន់ចាន់ខ្លួនបាន ហើយនគរបាលបន្តធ្វើការជាមួយភ្នាក់ងារនានា។ លោក Timothy O’Hara អនុប្រធាននគរបាលក្រុង Providence បាននិយាយថា ជនសង្ស័យមិនទាន់ត្រូវកំណត់អត្តសញ្ញាណនោះទេ។ ក្រុមមន្ត្រី បានចេញវីដេអូរបស់ជនសង្ស័យ ដែលជាបុរសម្នាក់ក្នុងវ័យប្រហែល ៣០ឆ្នាំ ស្លៀកពាក់ខ្មៅ និងប្រហែលជាពាក់ម៉ាស់បិទបាំងអត្តសញ្ញាណ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានហៅហេតុការណ៍នេះថា "គួរឱ្យរន្ធត់" និងបានសម្ដែងទុក្ខសោកសម្រាប់ជនរងគ្រោះទាំងអស់ ដោយបន្តថា មន្រ្តី FBI កំពុងនៅកន្លែងកើតហេតុដើម្បីធ្វើការលើឧប្បត្តិហេតុនេះ។ លោក Daniel McKee អភិបាលរដ្ឋ Rhode Island បានប្ដេជ្ញាថា នឹងតាមចាប់ខ្មាន់កាំភ្លើងយកទៅកាត់ទោស៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm