ពលរដ្ឋ និងអាជ្ញាធរនៅភ្នំពេញ បន្តរួបរួមគ្នាប្រមូលជំនួយជួយឧបត្ថម្ភទៅកាន់សមរភូមិមុខ

2025/12/14 09:20:50 pm        371

នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ កម្លាំងស្មារតីសាមគ្គីភាពក្នុងនាមឈាមជ័រជាខ្មែរ កាន់តែផុលផុសខ្លាំងក្លា ក្នុងការបន្តប្រមូលជំនួយ សម្រាប់ផ្តល់ជំនួយឧបត្ថម្ភទៅកាន់សមរភូមិមុខជូនវីរជនកងទ័ព និងបងប្អូនជនភៀសសឹក។

ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលខណ្ឌ៧មករា ក៏ដូចជាបងប្អូនសប្បុរសជន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំច្រកអំបុកសាមគ្គីតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន រួមទាំងសម្ភារៈ ស្បៀងអាហារ និងថវិកា ក្នុងការផ្តល់ជួយទៅកាន់វីរជនកងទ័ព នៃយើង និងបងប្អូនប្រជាជនភៀសសឹក ​ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង ។

ប្រជាពលរដ្ឋ ជាសប្បុរសជនដែលបានចូលរួមជាមួយសកម្មភាពសប្បុរស ក្នុងការផ្តល់​ជំនួយ​ឧបត្ថម្ភខាងលើ បានបង្ហាញការយល់ឃើញថា ​ក្នុងកាលៈទេសៈពេលនេះ ប្រជាជនកម្ពជា​ពុំអាច​នៅស្ងៀមឈរឱបដៃមើលប្រទេសជាតិខ្លួនឯងត្រូវបានចោរឈ្លានពាននោះឡើយ ដូច្នោះ​ហើយ​កម្លាំងសាមគ្គីភាព គឺជាផ្នែកដ៏សំខាន់បំផុតក្នុងការជួយគ្នា ដើម្បីការពារអធិបតេយ្យភាពទឹកដី ។

គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល៨ថ្ងៃហើយ ដែលកងកម្លាំងយោធា​ប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូល​មកក្នុងដែនអធិបតេយ្យភាព​របស់កម្ពុជា​យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ​ផ្ទះសម្បែងពលរដ្ឋ, ប្រជាជនរ៉ាប់ម៉ឺននាក់ ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ ៕ អត្ថបទ ៖ លីហេង


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm