ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង១៦និង០៤នាទី យោធាថៃបានបាញ់ប្រហារមកលើកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕
